ព័ត៌មានអន្តរជាតិ

ជំងឺកូវីដ-១៩ ផ្តាច់សង្ខារ ពលរដ្ឋនៅទូទាំង សកលលោក អស់ជាង៤ លាននាក់ ខណៈដែលស្វះស្វែង រកការចាក់ វ៉ាក់សាំង

CNA ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ថា នៅទូទាំងសកលលោក ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩មានរហូតដល់ជាង៤លាននាក់ គិតត្រឹមថ្ងៃពុធ ខណៈដែលកំពុងមាន វិបត្តិកើនឡើង ដែលប្រែក្លាយជាការប្រជែងគ្នា រវាងវ៉ាក់សាំង និងការឆ្លងរោគដែលបង្កឡើង ដោយវីរុសក្លាយ ពូជ delta ។

តាមការព្យាករណ៍ ពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាព Oslo បានឲ្យដឹងថា សរុបអ្នកដែលបាត់បង់ជីវិត កាលពី១ឆ្នាំកន្លងមកនេះ ដែលប្រភពបានពី សកលវិទ្យាល័យ Johns Hopkins Universityដែលប៉ាន់ប្រមាណមនុស្សស្មើគ្នា ដែលបានសម្លាប់ នៅសមរភូមិ នៅក្នុងសង្គ្រាមពិភពលោក ទាំងអស់ចាប់តាំងពីឆ្នាំ១៩៨២ ។

ចំនួនពលរដ្ឋដែលបានស្លាប់ បានកើនឡើង៣ដង ដោយសារគ្រោះថ្នាក់ចរាចរណ៍ រង្វង់ពេលរាល់ឆ្នាំ នៅទូទាំងពិភពលោក ។ ដែលស្មើគ្នានៃពលរដ្ឋជាង កណ្តាលក្រុងហុងកុង ឬជិត៥០ភាគរយ នៃពលរដ្ឋរស់នៅក្រុងញ៉ូវយ៉ក ។

ទោះបីជាយ៉ាងនេះក្តី ត្រូវបានគេជឿជាក់ជាក់ថា នឹងស្ថិតការមិនរាប់បញ្ចូល ដោយសារតែអ្នកឆ្លង លើសលប់ ឬ មានការលាក់បាំង ។

ជាមួយនឹងការចាក់វ៉ាក់ សាំងដំបូង ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ បានថយចុះប្រមាណ៧.៩០០នាក់ បន្ទាប់ពីបានឡើងដល់កំពូល ដែលមានអ្នកស្លាប់ជាង ១៨.០០០នាក់ក្នុង១ថ្ងៃ នៅក្នុងខែមករា ។

ប៉ុន្តែក្នុងសប្តាហ៍ថ្មីៗ នេះ វីរុសបង្ករោគឈ្មោះថា Delta ដែលជាប្រភេទ វីរុស ដែលបានបញ្ជាក់អត្តសញ្ញាណដំបូង នៅក្នុងប្រទេសឥណ្ឌា ដែលប្រកាសឲ្យពិភព បានដឹងច្បាស់ ពីការឆ្លងរាលដាលជំងឺ យ៉ាងឆាប់រហ័ស ដោយការចាក់វ៉ាក់សាំង ដោយជោគជ័យ ដូចនៅសហរដ្ឋអាមេរិក អង់គ្លេស និងអីស្រាអ៊ែល ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top