កីឡា

កាន់តែច្បាស់ហើយឪពុករបស់ Haaland ធ្វើដំណើរទៅដល់ទីលានហ្វឹកហាត់របស់ Man United

The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអង្គារទី១៩ខែវិច្ឆិកនេះបានសរសេរថាយុវជនឆ្នើមជនជាតិនវេសកីឡាករErling Haalandបច្ចុប្បន្នកំពុងក្លាយជាគោលដៅដ៏ក្តៅគគុករវាងក្លឹបយក្សនៅអ៊ឹរ៉ុបដូចជាMan United, Real Madrid, Barcelon, JuventusនិងBayern Munichផង។

ប៉ុន្តែព័ត៌មានខ្លាំងជាពិសេសជាមួយនឹងក្លឹបMan Unitedមួយរយៈចុងក្រោយនេះដោយមានការជម្រុញចិត្តយ៉ាងខ្លាំងផងដែរពីសំណាក់ឪពុករបស់កីឡាករនាពេលកន្លងមក។ប្រភពដដែលបានសរសេរទៀតថាការផ្ទេរមកMan Unitedកាន់តែច្បាស់នៅក្រោយពេលដែលឪពុករបស់Haalandមិនត្រឹមតែប៉ុណ្ណោះក៏បានធ្វើដំណើរទៅលេងទីលានហ្វឹកហាត់Carringtonរបស់ក្លឹបMan Unitedទៀតផង។

គួរបញ្ជាក់ថាHaalandវ័យក្មេងរូបនេះបានបង្ហាញទំរង់ដ៏ខ្លាំងក្លាដោយអាចរកគ្រាប់បាល់រហូតទៅដល់២២គ្រាប់ក្នុងការប្រកួតត្រឹមតែ១៦ដងនៅលីគកំពូលឲ្យក្លឹបRB Salzburgមិនត្រឹមតែប៉ុណ្ណោះក៏បានរកគ្រាប់បាល់ជាច្រើនមកហើយក្នុងពានរង្វាន់Champion Leagueនៅរដូវកាលនេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top