សុខភាព និង ផ្លូវភេទ

ម្រាមដៃអាចព្យាបាលជំងឺអ្នកដោយមិនដឹងខ្លួន

មានជំងឺខ្លះមិនចាំបាច់ប្រើថ្នាំក៏អាចព្យាបាលបានដែរ ឱ្យតែអ្នកដឹងច្បាស់ពីវិធីទាំងនោះ នោះអ្នកនឹងអាចព្យាបាលវាយ៉ាងស្រួលដោយគ្រាន់តែប្រើម្រាមដៃអ្នកប៉ុណ្ណោះ។ តើម្រាមដៃពិតជាមានប្រយោជន៍ដល់ម្លឹងផង? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មេដៃ
មេដៃគឺជាដៃដែលនៅមុខគេ ហើយក៏ជាដៃដែលមានសម្ពាធខ្លាំងជាងគេ ហើយវាក៏ទាក់ទងជាមួយអារម្មណ៍អ្នកដែរ ដូចនេះនៅពេលដែលអ្នកមានទឹកចិត្តធ្លាក់ចុះ ឬឈឺក្បាល អ្នកអាចម៉ាស្សាមេដៃអ្នកបាន ដោយម៉ាស្សាថ្មមៗរយៈពេល៣ទៅ៥នាទី នោះវានឹងអាចជួយកាត់បន្ថយសម្ពាធអ្នកបានហើយ។
ចង្អុរដៃ
ចង្អុរដៃទាក់ទងនឹងអារម្មណ៍ភ័យខ្លាចរបស់អ្នក ឬអារម្មណ៍នឿយហត់ ​ហើយក៏ទាក់ទងនឹងក្រលៀនអ្នកដែរ ដូចនេះអ្នកដែលមានជំងឺក្រលៀនអាចម៉ាស្សាចង្អុរដៃរបស់អ្នកបាន ឬអ្នកដែលមានអាការៈឈឺសាច់ដុំក៏អាចម៉ាស្សាវាបានដែរ នោះវានឹងអាចជួយកាត់បន្ថយអាការៈឈឺរបស់អ្នកបាន។
ដៃកណ្តាល
ប្រសិនជាអ្នកមានអារម្មណ៍ថានឿយហត់ខ្លាំង អ្នកអាចម៉ាស្សាដៃកណ្តាលបាន ហើយបើអ្នកតែងតែម៉ាស្សាដៃកណ្តាលនេះ វានឹងជួយថ្លើមអ្នកឱ្យមានសុខភាពល្អ ជួយបញ្ចុះសម្ពាធឈាម និងធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលជាមិនខាន។
ដៃនាង
នៅពេលដែលអ្នកធ្វើការម៉ាស្សាដៃនេះ នោះវានឹងជួយអ្នកឱ្យងាយស្រួលរំលាយអាហារ និងធ្វើឱ្យអ្នកដកដង្ហើមស្រួល ដូចនេះនៅពេលដែលអ្នកម៉ាស្សា អ្នកត្រូវតែរក្សាភាពស្ងប់ស្ងាត់ និងដកដង្ហើមឱ្យស្រួល។
កូនដៃ
នៅពេលដែលអ្នកមិនមានជំនឿចិត្តលើខ្លួនឯង ហើយតែងតែយកគំនិតអ្នកដទៃមកដាក់លើខ្លួនឯងរហូត នោះអ្នកអាចម៉ាស្សាដៃនេះបាន នោះវានឹងអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ មានខួរក្បាលជ្រះស្រលះ ហើយរឿងដែលធ្វើឱ្យអ្នកឈឺក្បាលនឹងបាត់ទាំងអស់ពីអារម្មណ៍អ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ប្រភព៖health

Most Popular

To Top