សុខភាព និង ផ្លូវភេទ

តើ​កាហ្វេ​ផ្តល់​ផល​ល្អ​ ឬ​អាក្រក់ ​ចំពោះ​សុខភាព​?

កាហ្វេ ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​មួយ ដែល​មនុស្ស​រាប់​លាន​នាក់ ​នៅ​លើ​សកលលោក​ចូល​ចិត្ត​ ទទួលទាន​ជា​រៀង​រាល់ ។ នៅ​ប្រទេស​កម្ពុជា ទោះជា​នៅ​តាម​ទីប្រជុំជន​ជនបទ ឬ​តាម​ទីក្រុង​ធំ​ៗ ក្ដី គេ​សង្កេត​ឃើញ​មាន​ហាង ​លក់​កាហ្វេ​រាប់​មិន​អស់ ។

កាហ្វេ​ល្អ ឬ អាក្រក់​អាស្រ័យ ​ទៅ​លើ​មនុស្ស​ដែល​អ្នក​សួរ និង ពេល​ណា ។ មាន​ហេតុផល​ជា​ច្រើន​ ដែល​បង្ហាញ​ថា​អ្នក​គួរ ឬ មិន​គួរ​ផឹក​កាហ្វេ​ចេញផ្សាយ​ជា​រៀង​រាល់​ស​ប្តា​ហ៍ ។ អ្នក​ដែល​មាន​បញ្ហា​សុខភាព ឬ កំពុង​ទទួល​ការ​ព្យាបាល គួរតែ​សួរ​យោបល់​ពី​វេជ្ជបណ្ឌិត ​របស់​អ្នក​មុន​ពេល​សំរេចចិត្ត​ ទទួលទាន​កាហ្វេ ។ ឧទាហរណ៍​, កាហ្វេ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ មាន​សុវត្ថិភាព ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​, ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ក្រពះ​ កាហ្វេ​អាច​នឹង​ធ្វើ​អោយ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ។

គួរ​ទទួលទាន​កាហ្វេ​ប៉ុន្មាន?

កាហ្វេ មិនមែន​ជា​សារធាតុចិញ្ចឹម​ ចាំបាច់​សំរាប់​មនុស្ស​ទេ ។ ប្រសិនបើជា​អ្នក​ជ្រើសរើស ​មិន​ទទួល​កាហ្វេ​, អ្នក​នឹង​មិន​មានការ​ខ្វះខាត ​ជីវជាតិ​ណាមួយ​នោះ​ទេ ។ យោង​ទៅ​តាម នាយកដ្ឋាន​សុខភាព​របស់​ប្រទេស​កា​ណា​ដា (Health Department of Canada) បានអោយ​ដឹង​ថា ប្រជាជន​ទូទៅ​មិន​គួរ​ទទួលទាន​កាហ្វេ​លើស​ពី ៤០០ មី​លី​ក្រាម ក្នុង​មួយ​ថ្ងៃ​ឡើយ (​នេះ​ប្រហែល​នឹង ៣ ពែង​) ។

ការ​ទទួលទាន​លើស​ចំនួន

ការ​ពិសារ​កាហ្វេ​ច្រើន​ពេក​ អាច​នាំ​អោយ​ចង្វាក់បេះដូង​ដើរ​ញាប់​, ដកដង្ហើម​ខ្លី​ៗ, ថប់​អារម្មណ៍ និង គេង​មិន​លក់ ។ គួរ​អោយ​ពិចារណា​ដែរ​ថា​, គេ​និយាយ​ថា​កាហ្វេ​អាច​ធ្វើ​ស្លាប់​ បាន​បើ​ទទួលទាន​យ៉ាង​ ហោច​ណាស់​ក៏ ៨០ ពែង​ដែរ​ក្នុង​មួយ​ថ្ងៃ ។

សារៈ​ប្រយោជន៍

មានការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ ដែល​និយាយ​ថា​ កាហ្វេ​ជួយ​ការពារ​ ជំងឺ​ទឹកនោមផ្អែម​ ។​ កាហ្វេ​ក៏​មាន​ផលប្រយោជន៍​ច្រើន​ដែរ​ សំរាប់​សុខភាព ដូច​ជា ជួយ​ឲ្យ​រាង​កាយ​បាន​ស្រស់ស្រាយ​, បង្កើន​ការ​ប្រុង​ប្រយ័ត្ន​និង​ការ​ចង​ចាំ​, ប្រមូលផ្ដុំ​អារម្មណ៍​បាន​ល្អ និង បង្កើន​កំលាំង​-​ថាមពល ។ គេ​ក៏​និយាយ​ដែរ​ថា ជាតិ​កាហ្វេ​អ៊ី​ន​អាច​ការពារ​ប្រឆាំង​ទៅ​នឹង​ជំងឺ​ក្រិន​ថ្លើម (cirrhosis of the liver) និង​ជំងឺ​Parkinson’s ។

គុណវិបត្តិ​របស់​កាហ្វេ

កាហ្វេ​ជា​សារធាតុ​រំញោច ដែល​ធ្វើ​អោយ​ចង្វាក់បេះដូង ​របស់​អ្នក​ដើរ​ញាប់ ។ អ្នក​ដែល​មាន​បញ្ហា​បេះដូង ឬ មាន​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ (​លើសឈាម​) គួរតែ​ទទួលទាន​កាហ្វេ​ក្នុង​ បរិមាណ​តិចតួច​បំផុត ។ សកម្មភាព​រំញោច​នេះ ​អាច​ជះ​ឥទ្ធិ​ល​ពល ​ដល់​សតិអារម្មណ៍​, ស្មារតី ដែល​ធ្វើ​អោយ​អ្នក​ហាក់ដូចជា ថប់​អារម្មណ៍ និង ញ​រ័​ដៃ​ញ័រ​ជើង (tremors) ជាដើម ។ ជាតិ​កាហ្វេ​អ៊ី​ន​ អាច​បង្កើន​ចំនួន​ជាតិ​កាល់ស្យូម ដែល​បញ្ចេញ​ តាម​ទឹកនោម (urine) ។ នេះ​មាន​ន័យ​ថា ជាតិ​កាល់ស្យូម​ជា​ច្រើន​ ដែល​អ្នក​ទទួលទាន មិន​ត្រូវ​បាន​ស្រូប​ចូល​ ក្នុង​ខ្លួន​ឡើយ ។ វា​ធ្វើ​អោយ​អ្នក​ខ្វះ​ជាតិ​ កាល់ស្យូម ដែល​ជា​មូលហេតុ​នេះ​ជម្ងឺ​ឆ្អឹង​ពុក (osteoporosis) ។

នរណា​ខ្លះ​គួរ​តម​កាហ្វេ ?

អ្នកជំនាញ​ផ្នែក​សុខភាព ​ជា​ច្រើន​បាន​ផ្តល់​ជា​យោបល់​ថា ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ មិន​ត្រូវ​ពិសា​កាហ្វេ​ទាល់តែ​សោះ ។ ជាតិ​កាហ្វេ​អ៊ី​ន​ត្រូវ​បាន ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​មានកូន​មិន​គ្រប់​ខែ​, ទារក​មិន​គ្រប់​គីឡូ​និង ការ​រលួត​កូន​ព្រមទាំង​បញ្ហា ​សុខភាព​ជា​ច្រើន​ទៀត ។ ក្មេង​ៗ និង ចាស់​ៗ​ដែល​សង្ស័យ​ថា ​មាន​ផលវិបាក​ច្រើន​ក្រោយ​ពិសារ​កាហ្វេ​, គួរតែ​ចៀសវាង​ជាតិ​កាហ្វេ ឬ ទទួលទាន​ក្នុង​ បរិមាណ​សមរម្យ​មួយ ៕

Most Popular

To Top