ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក នឹងបំពេញទស្សនកិច្ច នៅហ្វីលីពីន សិង្ហបុរីនិងវៀតណាម

បរទេស៖ស្ថានទូតរបស់អាមេរិកប្រចាំនៅក្នុងទីក្រុងហានូយនៅថ្ងៃអង្គារនេះ បានប្រកាសថាលោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin នឹងត្រៀមបំពេញទស្សនកិច្ចទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាហ្វីលីពីន សិង្ហបុរីនិងវៀតណាមផងដែរនៅក្នុងខែកក្កដានេះ។

អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោនលោក John Kirby បានបញ្ជាក់ថាលោករដ្ឋមន្ត្រី Austin នឹងបំពេញទស្សនកិច្ចក្នុងនាមជាអ្នកតំណាងរបស់លោកប្រធានាធិបតីអាមេរិក Joe Biden និងលោកស្រីអនុប្រធានាធិបតី Harrisដែលជាផ្នែកមួយ នៃទំនាក់ទំនងដ៏សំខាន់ជាមួយនឹងទ្វីបអាស៊ីអាគ្នេយ៍។

សេចក្តីប្រកាសនៅថ្ងៃអង្គារនេះដែរដោយស្ថានទូតអាមេរិក ក៏បានអះអាងដែរថា លោក Austin នឹងចាប់ផ្តើមដំណើរទស្សនកិច្ចចាប់ពីថ្ងៃសុក្រនេះហើយក្នុងគោលបំណង ដើម្បីបញ្ចាក់និងបង្ហាញសាជាថ្មីចំពោះ ការតាំងចិត្តរបស់អាមេរិក ចំពោះប្រទេសក្នុងតំបន់ និងលើកកំពស់តួនាទីរបស់អាស៊ីអាគ្នេយ៍៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top