លោក Jose Mourinho ត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹប Tottenham Hotspur ក្រោយពេលដែលក្លឹបនេះបញ្ចប់តួនាទីរបស់លោក Mauricio Pochettino។ ក្នុងពិធីចូលកាន់តំណែង លោក Mourinho បាននិយាយថា លោកមានក្ដីរំភើបចំពោះគុណភាពរបស់កីឡាករឈុតធំ ក៏ដូចជាក្លឹបយុវជន។
លោកបានលើកឡើងថា៖ ” ខ្ញុំមានក្ដីរំភើបណាស់ ដែលបានចូលរួមជាមួយក្លឹប ដែលមានកេរមរតកដ៏អស្ចារ្យ និងអ្នកគាំទ្រប្រកបពោរពេញដោយភាពមនោសញ្ចេតនា ” ។
លោកបានបន្តថា៖ ” គុណភាពរបស់ក្រុមកីឡាករឈុតធំ ក៏ដូចជាក្លឹបថ្នាលយុវជន បានធ្វើឲ្យខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង។ ធ្វើការជាមួយពួកគេ ទាក់ទាញចំណាប់អារម្មណ៍ខ្ញុំណាស់ ” ។
គួរបញ្ជាក់ផងដែរថា លោក Mourinho បានចុះកុងត្រាដឹកនាំក្លឹប Tottenham Hotspur រហូតដល់ឆ្នាំ ២០២៣ បន្ទាប់ពីលោកបាត់បង់ការងារជាគ្រូបង្វឹកកាលពីខែធ្នូ ឆ្នាំមុន៕
ប្រភព៖ news.sabay.com.kh