កីឡា

កីឡាករវាយកូនបាល់ ចំណាស់ជាងគេបំផុត នៅលើពិភពលោក នៅតែកាន់ទីលាន Court ក្នុងអាយុ៩៧ឆ្នាំ

អ៊ុយក្រែន ៖ លោកតា ជនជាតិអ៊ុយក្រែន Leonid Stanislabskyi មានអាយុ៩៧ឆ្នាំ បានលេងកីឡាវាយកូនបាល់ អស់រយៈពេលជាងកន្លះសតវត្សរ៍ នេះវាមិនអាចទៅរួចទេក្នុងការស្វែង រកមារសត្រូវដែលសក្ដិសម នឹងអាយុរបស់លោកតា យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

នោះមិនបានបញ្ឈប់លោកតា មិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍ជើងឯក ពិភពលោក និងអ៊ឺរ៉ុបសម្រាប់ មនុស្សវ័យចំណាស់ និងលេងសើច នឹងគូប្រជែងវ័យក្មេង ទោះបីជាលោកតា មិនធ្វើចលនាជុំវិញទីលាន Court លឿនដូចមុនក៏ដោយ ។

លោក Stanislabskyi មានអាយុ30 ឆ្នាំនៅពេលមិត្តរួម ការងាររបស់លោក បន្ទាប់មកម្ចាស់ជើងឯក សូវៀតមួយនៅ ក្នុងកាយសម្ព័ន្ធ បានណែនាំលោក ឲ្យឲ្យវាយកូនបាល់ ។ ចាប់តាំងពីពេលនោះមក លោកបានបណ្តុះបណ្តាល៣ដង ក្នុងមួយសប្តាហ៍នៅស្រុកកំណើត របស់លោកនៅ Kharkiv នៅភាគខាងកើតអ៊ុយក្រែន ។

លោកបានមានប្រសាសន៍ថា “វាជាប្រភេទកីឡា ដ៏អស្ចារ្យ វាគឺជាការធ្វើលំហាត់ប្រាណដ៏ល្អ វាគឺជាល្បែងដ៏ស្រស់ ស្អាតមួយ ហើយមានរឿងមួយទៀត អំពីកីឡាវាយកូនបាល់ អ្នកអាចលេងបានទោះបី អ្នកមានអាយុប៉ុន្មានក៏ដោយ ៕ ដោយ៖លី ភីលីព

Most Popular

To Top