សិល្បៈ និង កម្សាន្ត

ប្លែកទៀតហើយ! ស្ងាត់ៗ ព្រីម លីហ្សា ទម្លាយរូបថតប៉ុន្មាន​ សន្លឹកលើហ្វេសប៊ុក សិចស៊ីខ្លាំងមើលមិនស្គាល់

ភ្នំពេញ៖ បន្ទាប់ពីស្ងប់ស្ងាត់ បាត់មុខបាត់មាត់​ ចេញពីសង្គមសិល្បៈអស់មួយរយៈធំរួចមក តារាសម្ដែង និងម៉ូឌែលល្បីឈ្មោះគឺកញ្ញា ព្រីម លីហ្សា ក៏បានបង្ហាញខ្លួនមកវិញម្ដងទៀតតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង Instagram របស់នាង ហើយការបង្ហាញខ្លួនជាថ្មីនេះផងដែរ ធ្វើឱ្យអ្នកគាំទ្រជាច្រើនកត់សម្គាល់ឃើញថា ព្រីម លីហ្សា ហាក់ដូចជាឡើងគីឡូច្រើនគួរសម ប៉ុន្តែមិនអាចបិទបាំងសម្រស់របស់នាងបានឡើយ ពោលគឺនៅតែស្អាត និងសិចស៊ីដដែល ។

ជាការពិតណាស់ត្បិត ថា បាត់ មុខ យូរក៏ពិតមែន ប៉ុន្តែ ព្រីម លីហ្សា នៅតែរក្សាភាពស្អាត ដូចដើម រួមទាំងស្ទីលផ្ទាល់ ខ្លួនបែបសិចស៊ី ស៊ីវល័យដូចដើម ។ ហើយថ្មីៗនេះ នាងក៏បានធ្វើឱ្យទស្សនិកជន អ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មីម្ដងទៀត តាមរយៈរូបថតប្រមាណ ៤-៥ សន្លឹក ដែលនាងបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់នាង ដែលសុទ្ធតែបង្ហាញពីភាពសិចស៊ី បែបស៊ីអារម្មណ៍ទាំងអស់ ។

យោងតាមរូបថតទាំងប៉ុន្មានសន្លឹកនោះ បានបង្ហាញឱ្យឃើញថា ព្រីម លីហ្សា បានពាក់អាវធំ ចំហឱ្យឃើញអាវខាងក្នុងពណ៌ខ្មៅយ៉ាងស្រស់ស្អាត ហើយមើលទៅក៏ឃើញលេចធ្លាយសាច់ដើមទ្រូងធំទ្រលុក សក្បោះដូចសំដីទាំងគូចេញមកខាងក្រៅផងដែរ ។

ទន្ទឹមគ្នានេះ ជុំវិញរូបថតខាងលើ បានធ្វើឱ្យមានការចាប់អារម្មណ៍ និងទទួលបានពាក្យពោលសរសើរ យ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ខណៈដែលក៏មានមហាជនមួយចំនួនស្ទើតែមិនជឿថា មនុស្សស្រីមាឌម៉ាប់ ដើមទ្រូងធំ អង្គុយសម្ញែងរាងយ៉ាងសិចស៊ី ក្នុងរូបថតនោះ គឺជា ព្រីម លីហ្សា ឡើយ ។

គួរឱ្យដឹងដែរថា ព្រីម លីហ្សា ត្រូវ បាន ទស្សនិកជនស្គាល់យ៉ាងច្បាស់ថា ជា តារា ស្រី និយម ក៏ ដូច ជា ស្រឡាញ់ ភាពគួរ ស្រស់ ស្អាត និង ភា ហ៊ឺហា ពោល គឺ នាង ល្បី ជាយូរ មកហើយថា ជាតារា ស្រី ដែល និយម ប្រើ សំលៀកបំពាក់ Brand Brand តម្លៃថ្លៃកប់ពពក មិនចាញ់តារាបរទេសប៉ុន្មានឡើយ ។ សំលៀកបំពាក់ ដែល លីហ្សា ពាក់សុទ្ធ ជាម៉ាកល្បី ៗ និង មាន តម្លៃ ខ្ពស់ ដែល កាល ពី អតីត កាល នាង ធ្លាប់ ប្រើ សំលៀកបំពាក់ មាន តម្លៃ ដល់ ម៉ឺន ដុល្លារ ឯណោះ ៕

ដោយ៖ ម៉ានី

Most Popular

To Top