សិល្បៈ និង កម្សាន្ត

សម្រាលកូន មិនទាន់បានយូរប៉ុន្មានផង ស្រាប់តែសូដា នីតា ប្រកាសរើស ប្រពន្ធចុងឱ្យប្ដី

ភ្នំពេញ ៖ អ្នកនាង សូដា នីតា កាលពីពេលថ្មីនេះ បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមិត្តភក្ដិ ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាង បានបង្ហោះសារខ្លីមួយឃ្លា នៅលើគណនីហ្វេសប៊ុករបស់នាង ដោយក្នុងសារនោះ នាងបានប្រកាសជ្រើសរើសស្រី ឬប្រពន្ធចុង ឱ្យប្ដីរបស់នាង ហើយមិនតែប៉ុណ្ណោះ នាងក៏អនុញ្ញាត្តិឱ្យសង្សារចាស់ ប្ដីនាងទាំងប៉ុន្មានអាចត្រូវគ្នា និងសាងស្នេហ៍វិញ បានទៀតផង ។

ពិធីការិនី និងជាតារាសម្ដែង ដ៏មានប្រជាប្រិយភាពខាងលើ បានសរសេរនៅលើ គណនីហ្វេសប៊ុក របស់នាងយ៉ាងដូច្នេះថា “ដំណឹងប្រកាស រកស្រី ឬប្រពន្ធចុងឱ្យ ប្តីខ្ញុំ មនុស្សថ្មីអាចឆាត ជាមួយគាត់បាន ឬអ្នកមិត្តសិល្បះខ្លះដែលធ្លាប់ជាសង្សាចាស់ គាត់ពីមុន បែរជាត្រូវគ្នាវិញក៏បាន” ។

យ៉ាងណាមិញ ទាក់ទងនឹងការប្រកាសដូចខាងលើនេះ នៅមិនទាន់ដឹង ពីមូលហេតុអ្វីនៅឡើយ ហើយបើទោះបីជាមានមិត្តភ្ដិជាច្រើនរបសនាង នាំគ្នាសួរដេញដោលតាមរយៈ Comment ក៏នាងមិនបានឆ្លើយ អ្វីទាំងអស់ គ្រាន់តែនិយាយបែបបង្ហើរៗថា “ធ្វើជាព្រះជាយា គឺត្រៀមចិត្តរួចហើយ មើលរឿងចិនចុះព្រះជាយា គឺត្រូវគ្រាំចិត្តរហូតហ្នឹង” ។

គួរឱ្យផងដែរថា សកម្មភាពរបស់អ្នកនាង សូដា នីតា ខាងលើនេះ បានធ្វើឡើងមិនគួរឱ្យជឿឡើយ ព្រោះនាងទើបតែសម្រាលកូន បានតែប៉ុន្មានខែប៉ុណ្ណោះ ជាមួយគូដណ្ដឹងរបស់នាង ឈ្មោះលោកស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈ ដែលជាតារាសម្ដែង ជាមន្ត្រីយោធា ម្នាក់ផងដែរ ។

អ្នកនាង សូដា នីតា និងគូដណ្ដឹង បានធ្វើពិធីភ្ជាប់ពាក្យ ស្ងាត់ៗ ជាលក្ខណៈគ្រួសារ កាលពីអំឡុងចុងឆ្នាំ ២០២០ ហើយគេទាំងពីរនាក់ ក៏បានប្រកាសអំពីទំនាក់ ទំនងស្នេហ៍ជាសាធារណៈបាន ប្រហែលេ ២ខែ ស្រាប់តែធ្លាយដំណឹងថា សូដា នីតា មានផ្ទៃពោះ ។

យ៉ាងណាក៏ដោយ ចាប់តាំងពីពេលពរពោះ រហូតដល់សម្រាល អ្នកទាំងពីរនៅមិនទាន់បង្ហើប ពីគម្រោងរៀបការ នៅឡើយ ហើយស្រាប់តែឥលូវនេះ អ្នកនាង សូដា នីតា បែជាប្រកាសរើសប្រពន្ធចុង និងស្រីស្នេហ៍ឱ្យលោក ស៊ិន សូរិយ៉ា ទើបបង្កឱ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំងលើបណ្ដាញសង្គម ៕

ដោយ៖ ម៉ានី

Most Popular

To Top