អ្នកលេងគុនខ្មែរ អ៊ូច ធារិទ្ធ ថា ហេតុការណ៍ នៃការអារកចង់សម្លាប់ លើប្អូនស្រីរបស់ខ្លួន កាលពីយប់នេះ ជនល្មើសគឺមិនដែលស្គាល់ ពីមុនមកឡើយ ជាអ្នកជំងឺថ្មីទើបចូលមកព្យាបាល ហើយមិនដឹងថាបែកថ្នាំញៀន ឬមានបញ្ហាប្រខួរក្បាលនោះទេ ទើបធ្វើសកម្មភាពបែប ។
អ៊ូច ធារិទ្ធ បានឲ្យដឹងមុននេះថា ប្អូនស្រី និងម្ដាយរបស់គេ គឺពុំស្គាល់ជនល្មើស និងធ្លាប់មានគំនុំអ្វីជាមួយពីមុនមកទេ ។ ជនល្មើស និងម្ដាយរបស់គេទើបតែចូលមកព្យាបាលជំងីកូដ បាន២ថ្ងៃប៉ុណ្ណោះ ។
ធារិទ្ធ បន្ថែមទៀតថា ចំពោះល្មើសម្នាក់នេះមិនដឹងថា មានបញ្ហាខួរក្បាល ឬបែកថ្នាំនោះទេ ពោលគ្រាន់តែឃើញមុខប្អូនស្រីរបស់ខ្លួន ក៏ស្ទុះទៅអារកតែម្ដង។ ចំណែកម្ដាយរបស់ អ៊ូច ធារិទ្ធ ភ្លាមៗនោះក៏ស្ទុះងើបមកជួយកូន ប៉ុន្តែងើបមិនរួចហើយត្រូវធ្លាក់ពីលើគ្រែ ពេទ្យសន្លប់ថែមទៀតផង ។
កូនសិស្សលោក ធី ណារិទ្ធ ខាងលើនេះសូមអំពាវនាវ ដល់សម្ដេចតេជោ ជួយក្រុមគ្រួសាររបស់ខ្លួនផង ព្រោះម្ដាយ និងប្អូនស្រីកំពុងកើតកូវីដបែបនេះហើយ បែរជាមានជួបបញ្ហាដូចនេះទៀត។ រូបគេជាកីឡាករ មិនសូវជាមានជីវភាពធូរធានោះទេ ដូច្នេះហើយឥលូវនេះកំពុង ជួបការលំបាកខ្លាំង ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ។
កីឡាករ អ៊ូច ធារិទ្ធ រំលឹកដែរថា យប់មិញនេះប្អូនស្រីរបស់ អ៊ូច ធារិទ្ធ ឈ្មោះ អ៊ូច រាជនី និងម្ដាយបានត្រូវជនល្មើសម្នាក់ អារកនៅកន្លែងសម្រាកព្យាបាលជំងីកូវីដ ១៩ ក្នុងពហុកីឡដ្ឋានជាតិ ។ ជនរងគ្រោះ អ៊ូច រាជនី របួសដៃដេរចំនួន ១០ថ្នេរ និងកដេរចំនួន៦ថ្នេរ ចំណែកម្ដាយសន្លប់ ទើបដឹងខ្លួនវិញ ។ ប្រសិនបើបងប្អូនចង់ជួយ ឧបត្ថម្ភក្រុមគ្រួសារ អ៊ូច ធារិទ្ធ អាចទាក់ទងតាមលេខផ្ទាល់ 096 427 741 2 ៕