ក្រុមបាល់បោះ សហរដ្ឋអាមេរិក បានបរាជ័យក្រោមថ្វីដៃក្រុមបារាំង ក្នុងលទ្ធផល ៨៣-៧៦ ក្នុងការប្រកួតបើកឆាក អូឡាំពិកក្នុងពូល A ។
ក្រុមអាមេរិក ដែលធ្លាប់ឈ្នះ មេដាយមាស៣ដងមកហើយ នៅអូឡាំពិក បានមកប្រកួតនៅជប៉ុន នេះយឺតបន្តិច ដោយសារតែកីឡាករមួយ ចំនួនបានដកខ្លួន ខ្លះមានរបួស និងខ្លះទៀតកើតជំងឺកូវីដ១៩ ។ កត្តាបាត់សមាជិកជាច្រើននាក់នេះហើយ បានធ្វើឱ្យពួកគេប្រកួត បើកឆាកមិនល្អនោះទេ ដោយចាញ់ក្រុមបារាំងក្នុងលទ្ធផល ៨៣-៧៦ ក្នុងពូល A ។
នេះជាការបរាជ័យ បើកឆាកលើកដំបូង សម្រាប់ក្រុមបាល់បោះអាមេរិក ចាប់តាំងពីអូឡាំពិក នៅឆ្នាំ២០០៤មក ។ ខណៈដែលក្រុមមួយនេះ ពោរពេញដោយកីឡាករមានសមត្ថភាពកន្លងមក ហើយអាចនិយាយបានថា ជាប្រទេសស្ដេចបាល់បោះហើយ ៕