បរទេស៖ យោងតាមការអះអាង របស់ក្រសួងការពារជាតិ របស់ប្រទេសរុស្សី នៅកាលពីថ្ងៃសៅរ៍បានឲ្យដឹងថា យន្តហោះប្រយុទ្ធ Su-35S មួយគ្រឿងរបស់ខ្លួនបានជួបបញ្ហាម៉ាស៊ីន នៅក្នុងតំបន់ Khabarovsk ប៉ុន្តែសំណាងល្អពីឡុត អាចចុចប៊ូតុងគេចផុតពីគ្រោះថ្នាក់លើកនេះ។
មន្ត្រីជាន់ខ្ពស់របស់ ក្រសួងការពារជាតិបានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ នៅអំឡុងពេលនៃការហ្វឹកហាត់ ការហោះហើរនៅក្នុងតំបន់ Khabarovsk យន្តហោះ Su-35S មួយគ្រឿងបានជួបបញ្ហាម៉ាស៊ីន ដោយចៃដន្យហើយពីឡុត ដែលបានលោតចេញពី យន្តហោះត្រូវបានក្រុមការងារ ជួយសង្គ្រោះភ្លាមៗផងដែរ។
គួរឲ្យដឹងដែរថាមកដល់ពេលនេះ ក្រុមការងារអង្កេតការណ៍បានចាប់ផ្តើម ធ្វើការស្រាវជ្រាវទៅលើហេតុការណ៍ លើកនេះហើយខណៈដែល តួយន្តហោះទាំងមូលត្រូវបានគេដឹងថា បានធ្លាក់ចូលទៅក្នុងសមុទ្រ Okhotsk ដែលស្ថិតនៅក្បែរទីតាំងហ្វឹកហាត់ ៕
ប្រែសម្រួល៖ ស៊ុន លី