ព័ត៌មានអន្តរជាតិ

ម៉ាស៊ីន​ ស្វ័យប្រវត្តិរបស់ Tesla នាំយក Model S ទៅឈប់ដោយខ្លួនឯង បន្ទាប់ពីអ្នកបើកបរស្រវឹង ងងុយដេកនៅន័រវែស

ន័រវែស ៖ វីដេអូបង្ហាញពីទូរស័ព្ទដៃ បង្ហាញពីពេលដែលប្រព័ន្ធស្វ័យ ប្រវត្តិរបស់ក្រុមហ៊ុន Tesla បាននាំរថយន្ត Model S មកឈប់បន្ទាប់ ពីអ្នកបើកបរសង្ស័យថា ស្រវឹងស្រាបានងងុយដេក នៅលើផ្លូវហាយវេនៅប្រទេសន័រវេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ បានរកឃើញថា អ្នកបើកបរអាយុ ២៤ ឆ្នាំ លែងឆ្លើយតបបន្ទាប់ពី លោកងក់ក្បាល បន្ទាប់ពីត្រូវបានគេនិយាយថា បន្ទាប់ពីផឹកស្រា អស់មួយយប់ ។ វីដេអូទូរស័ព្ទដៃ ដែលថតដោយអ្នកបើកបរម៉ូតូម្នាក់ទៀត បង្ហាញថា បុរសនោះបានដួលនៅ លើកៅអីអ្នកបើកបរ ខណៈរថយន្តបើក ដោយខ្លួនឯង ។

ប្រព័ន្ធអូតូប៉ូឡូត បានរក្សារថយន្តក្នុង គន្លងផ្លូវរបស់ខ្លួន និងនៅឆ្ងាយពីយានជំនិះផ្សេងៗទៀត នៅលើដងផ្លូវមុននឹង ឈប់នៅផ្លូវរូងក្រោមដីមួយ។ ប៉ូលីសសង្កាត់ខាងកើត បានចេញសេចក្តីថ្លែងការណ៍មួយ នៅលើគណនី Twitter របស់ខ្លួនដោយនិយាយថា បុរសរូបនេះស្រវឹង ហើយបដិសេធការ បើកបរទោះបីមានវីដេអូលោក ក្នុងរថយន្តក៏ដោយ ។

ប្រព័ន្ធអូតូប៉ូឡូត “Autopilot” របស់ក្រុមហ៊ុន Tesla គឺជាប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ ត្រូវនឹងល្បឿនរបស់ Tesla ជាមួយនឹងការធ្វើចរាចរ នៅជុំវិញធ្វើឲ្យយានយន្ត ស្ថិតក្នុងគន្លងផ្លូវរបស់ខ្លួន និងដឹកនាំរថយន្តឆ្លងកាត់ការផ្លាស់ប្តូរផ្លូវ និង ផ្លូវឡើងភ្នំ ។

បច្ចេកវិទ្យានេះ ក៏បញ្ចូលភ្លើងសញ្ញា ស្វ័យប្រវត្តិ និងចេញផ្លូវត្រឹមត្រូវដែរមុខ ងារទាំងអស់នេះអាច ជួយសង្គ្រោះជីវិត បុរសន័រវែស និងអ្នកដែលនៅជុំវិញ យានយន្ត ។ បើយោងតាម Electrek ថា វីដេអូនៃអ្នកបើកបរស្រវឹង អត្តសញ្ញាណមិនទាន់ត្រូវបានបង្ហាញ នោះត្រូវ បានគេផ្សព្វផ្សាយ នៅលើបណ្តាញ សង្គម Twitter បង្ហាញលោកនៅកៅអីខាងមុខនៃរថយន្ត Model S ពណ៌សបើកបរចុះពីផ្លូវហាយវេ ឆ្ពោះទៅផ្លូវរូងក្រោមដីNøstvet ។
នៅពេលចូលទៅក្នុងរូង ក្រោមដីអូតូប៉ូឡុត ឈប់រថយន្តហើយបើកភ្លើង គ្រោះថ្នាក់ របស់វាទាំងអស់ខណៈ ដែលដ្រាយវ៍នៅតែងងុយដេក៕ ដោយ៖លី ភីលីព

Most Popular

To Top