កីឡា

Mourinho ធ្លាប់ព្យាយាមខ្លាំង ក្នុងការចង់បាន Gareth Bale កាលពីឆ្នាំ២០១៧

អតីតគ្រូបង្វឹករបស់ក្លឹប Chelsea និង Man United ដែលទើបតែមានឈ្មោះ មកជំនួសតំណែងរបស់ លោក Mauricio Pochettino នោះគឺបានក្លាយទៅជាប្រធានបទ ដ៏ក្តៅក្នុងពិភពបាល់ទាត់ នៅពេលនេះ។

ព័ត៌មានជាច្រើនដែលបានចេញផ្សាយ អំពីបុរសរូបនេះនៅក្រោយព្រឹត្តិការណ៍ តែងតាំងនេះមិនដល់ ២៤ម៉ោងនៅឡើយ។ ក្នងនោះក៏មានដូចជាលទ្ធភាពក្នុងការចចារ ទិញយកកីឡាករខ្សែ ប្រយុទ្ធវេល Gareth Bale ដែលកំពុងធ្លាក់ប្រជាប្រិយខ្លាំង នៅ អេស្បាញជាមួយនឹងក្លឹប Real Madrid។

រំលឹកថាកាលពី ឆ្នាំ២០១៧ ក្នុងគ្រាដែលកំពុង ធ្វើការជាមួយនឹងក្លឹប Man United បុរសរហ័សនាម The Special One រូបនេះធ្លាប់បានព្យាយាម យ៉ាងខ្លាំងក្នុងការទាក់ទាញ យក កីឡាកររូបនេះត្រឡប់ មកអង់គ្លេសវិញ។ Bale បានចាកចេញពីក្លឹប Spurs តាំងតែពីឆ្នាំ២០១៣ក្នុងតម្លៃខ្លួន ដល់ទៅ៨៥លានផោន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top