ប្លែកៗ

កប៉ាល់រ៉ូម៉ាំង លិចកាលពី ២២០០ ឆ្នាំដឹកសុទ្ធតែពាងស្រា រកឃើញនៅឆ្នេរសមុទ្រ Sicily

ទីក្រុង Sicily ៖អ្នកបុរាណវិទូបានរកឃើញកប៉ាល់លិច សម័យរ៉ូម៉ាំងបុរាណដែលមាន អាយុកាលជិត ២.២០០ ឆ្នាំដែលមានសុទ្ធតែពាងប្រើប្រាស់សម្រាប់ដឹកជញ្ជូនស្រា និងប្រេងអូលីវនៅឆ្នេរសមុទ្រ Palermo នៅទីក្រុង Sicily នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

យោងតាមសេចក្តីថ្លែងការណ៍ដែលបកប្រែពីទីក្រុង Sicily បានបង្ហាញថា កប៉ាល់ដែលលិចនៅសតវត្សរ៍ទី ២ មុនគ.សត្រូវបានគេរកឃើញនៅសមុទ្រមេឌីទែរ៉ាណេនៅជម្រៅ ៩២ ម៉ែត្រ (៣០២ ហ្វីត) ជិត Isola delle Femmine ។សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា ក្រុមអ្នកស្រាវជ្រាវអាចកត់ត្រាពីវត្តមាន នៃអំពែរដែលគួរឲ្យកត់សម្គាល់ ដែលភាគច្រើនជាប្រភេទស្រា។

មន្រ្តីបានបន្ថែមថា ការរកឃើញនេះត្រូវបានគេចាត់ទុកថា ជាការរកឃើញដ៏សំខាន់បំផុតមួយក្នុងប៉ុន្មានខែចុងក្រោយនេះ។យោងតាមប្រវត្តិសាស្ត្រពិភពលោកថា អំភូរ៉ាគឺជាពាងបុរាណមួយ ដែលមានចំណុចទាញបញ្ឈរ២ត្រូវបានប្រើសម្រាប់ដឹកស្រា និងប្រេងអូលីវហើយត្រូវបានគេប្រើនៅទូទាំងប្រវត្តិសាស្ត្របុរាណពីជនជាតិ ភេនិចរហូតដល់រ៉ូម។

យោងតាមកាសែតអ៊ីតាលី La Stampa ថាពាណិជ្ជកម្មស្រា Sicilian គឺជាសកម្មភាពមួយក្នុងចំណោមផលចំណេញនិងរីករាលដាល បំផុតសម្រាប់សហគ្រិននាសម័យនោះ។ ស្រាមួយប្រភេទត្រូវបានគេស្គាល់ថា Mamertino បានក្លាយជាល្បីល្បាញដើម្បីទាក់ទាញការចាប់អារម្មណ៍ពីលោកសេសារបានផ្តល់វាដល់ អ្នកទទួលទានអាហាររបស់លោក ក្នុងឱកាសពិធីជប់លៀងអបអរសាទរនៃស្ថានកុងស៊ុលទី៣របស់លោក (៤៦ មុនគ.ស) ៕ដោយ៖លី ភីលីព

Most Popular

To Top