ភ្នំពេញ៖កីឡាការិនីកែ ឡេងបានយកឈ្នះលើកីឡាការិនីប្រទេសកាណាដានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើវិញ្ញាសាវាយយកពិន្ទុ លទ្ធផល៣៤ទល់២៨ លើវិញ្ញាសាវាយយកពិន្ទុនៅវគ្គ៨ក្រុមនៃព្រឹត្តការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក យុវជន និងនារី លើកទី១៧ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកដែលមាន៤៩ប្រទេសចូលរួម ។
នាព្រឹកនេះក្រុមកីឡាការិនីទី២ កីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី និង កីឡាការិនី ដួងឌីណា ប៉ះក្រុមកីឡាការិនីប្រទេសឡាវ ខណៈក្រុមទី១មានកីឡាការិនីកែ ឡេង កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណាប្រកួតជាមួយក្រុមកីឡាការិនីប្រទេសវៀតណាម។
ដោយឡែកវិញ្ញាសា៣ទល់៣នាក់យុវជន៖ក្រុមទី២មានកីឡាករ ឃួន លីហ៊ កីឡាករ កុយ សុភក្ត្រា កីឡាករ ភាព រ៉ាឃីម និង កីឡាករគង់ កែវសុខាន់ជួបកីឡាករប្រទេសអេស្ប៉ាញ៕