កីឡាករអន្តរជាតិ ស្កុតឡែន Andrew Robertson នៅក្នុងពាក់កណ្តាល នៃការប្រកួតមិត្តភាព កាលពីយប់មិញ ប៉ះជាមួយនឹងក្រុម Athletic Club ត្រូវបានគេមើលឃើញថា បានទទួលរងរបួស សាជាថ្មីទៀតហើយ។
ដំណឹងនេះមានន័យថា វានឹងក្លាយទៅជាឱកាស សម្រាប់កីឡាករ Kostas Tsimikas ក្នុងការបង្ហាញសមត្ថភាព នៅក្នុងឈុតធំរបស់ Liverpool សម្រាប់ការប្រកួតចាប់ផ្តើមរដូវកាលថ្មី ខាងមុខនេះ២០២១-២០២២ជាមិនខាន ។
សំណាងហាក់ដូច ជាមិនសូវល្អ សោះសម្រាប់លោក Jurgen Klopp ព្រោះថា កាលពីរដូវ កាលមុនក៏ស្ថានភាព ស្រដៀងគ្នានេះ បានកើតឡើង ដែលដោយកីឡាករ ខ្សែការពារឈុតធំៗ សំខាន់ៗបាន ទទួលរងរបួសនៅពាក់កណ្តាល នៃរដូវកាល ដែលធ្វើឲ្យក្រុមបានទទួលរងបរាជ័យ ក្នុងការប្រកួតជាបន្តបន្ទាប់និង មិនអាចការពារតំណែងជើងឯក របស់ខ្លួនបានទៀតផង៕
ប្រែសម្រួល៖ស៊ុនលី