ខាងក្រោមនេះ ជាក្លឹបបាល់ទាត់ទាំង៧ ដែលត្រូវចំណាយលុយលើប្រាក់ខែកីឡាករច្រើនជាងគេ នៅក្នុងរដូវកាលថ្មីនេះ បើយោងតាមការចុះផ្សាយរបស់ Salary Sport៖
១. ក្លឹប Paris Saint Germain៖ ជាក្លឹបត្រូវចំណាយខ្ពស់ជាងគេ ដែលសរុបជាង ៣៥៤លានដុល្លារ ក្រោយក្លឹបនេះត្រូវចំណាយច្រើនលើប្រាក់ខែ Mbappe Neymar និងកីឡាករថ្មីជាច្រើនទៀត ជាពិសេសគឺគ្រោងចំណាយលើប្រាក់ខែ Messi បន្ថែមតែម្ដង។
២. ក្លឹប Real Madrid៖ ត្រូវចំណាយសរុបរហូតទៅដល់ជាង ២៩៤លានដុល្លារ។ ក្លឹបនេះត្រូវចំណាយច្រើនលើកីឡាករដូចជា Hazard Kroos Bezeman និង Modric ជាដើម។
៣. ក្លឹប Manchester United៖ ត្រូវចំណាយសរុបជាង ២៧៩លានដុល្លារ។ ក្លឹបនេះត្រូវចាយច្រើនលើប្រាក់ខែកីឡាករមួយចំនួនដូចជា Sancho Varane De Gea និង Paul Pogba ជាដើម។
៤. ក្លឹប Barcelona៖ ត្រូវចំណាយសរុបត្រឹមជាង ២៧០លានដុល្លារប៉ុណ្ណោះក្រោយ Messi ចាកចេញ ប៉ុន្តែក្លឹបនេះនៅតែត្រូវចំណាយច្រើនលើកីឡាករមួយចំនួនដដែល។
៥. ក្លឹប Juventus៖ ត្រូវចំណាយសរុបជាង ២៥៤លានដុល្លារ។ ក្លឹបនេះត្រូវចាយលុយច្រើនបំផុតលើប្រាក់ខែ Ronaldo ជាង៧១លានដុល្លារក្នុង១ឆ្នាំតែម្ដង មិនតែប៉ុណ្ណោះក្លឹបនេះក៏ត្រូវចំណាយជាច្រើនលើប្រាក់ខែកីឡាករមួយចំនួនទៀតផងដែរដូចជា Dybala និង De Ligt ជាដើម។
៦. ក្លឹប Bayern Munich៖ ត្រូវចំណាយលុយសរុបជាង ២៣០លានដុល្លារ ។ជាពិសេសក្លឹបនេះត្រូវចំណាយខ្ពស់បំផុតលើប្រាក់ខែ Lewandowski និង Neuer តែម្ដង។
៧. ក្លឹប Chelsea៖ ត្រូវចំណាយសរុបជាង ២២៥លានដុល្លារ។ ក្លឹបនេះត្រូវចំណាយខ្ពស់លើប្រាក់ខែ Kante Werner និងកីឡាករមួយចំនួនទៀត។ ខ្ទង់ចំណាយប្រចាំរដូវកាលរបស់ក្លឹបនេះអាចនឹងឡើងខ្ពស់ជាងនេះក្រោយ Lukaku បញ្ចប់ការធ្វើកុងត្រាជាមួយខ្លួនជាស្ថាពរ៕ ប្រភព៖ សប្បាយ