ព័ត៌មានអន្តរជាតិ

Google ៖ ខ្លួនកំពុងរារាំងការផ្សាយ ពាណិជ្ជកម្ម ផ្តោតលើអនីតិជន ដោយផ្អែកលើអាយុ ភេទ ដើម្បីការពារឯកជន ភាពរបស់អ្នកប្រើប្រាស់ អាយុក្រោម ១៨ ឆ្នាំ

អាមេរិក ៖ ក្រុមហ៊ុន Google បានប្រកាសថា កំពុងរារាំងការផ្សាយពាណិជ្ជកម្ម ដែលមានគោលដៅលើអនីតិជន ដោយផ្អែកលើអាយុ ភេទ និងចំណាប់អារម្មណ៍ ក្នុងគោលបំណងការពារ អ្នកប្រើប្រាស់អាយុ ក្រោម ១៨ ថ្ងៃ បន្ទាប់ពីក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងស្កេនទូរស័ព្ទ iPhone រករូបភាពរំលោភបំពានលើកុមារ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការរឹតត្បិតថ្មីនេះ ក៏បិទមុខងារប្រវត្តិទីតាំង របស់ខ្លួនសម្រាប់អ្នកប្រើប្រាស់ អាយុក្រោម ១៨ ឆ្នាំទូទាំង ពិភពលោក និងរួមបញ្ចូលការកំណត់ លំនាំដើមថ្មីនៅលើ YouTube ដើម្បីការពារអនីតិជន ពីការមើលវីដេអូជាក់ស្តែង ។ គោលនយោបាយការពារថ្មីធ្វើឲ្យកុមារ ពុកម្តាយ ឬអាណាព្យាបាល របស់ពួកគេស្នើសុំលុប រូបភាពរបស់ពួកគេចេញ ពីលទ្ធផលរូបភាព Google ហើយលក្ខណៈពិសេសមួយ ដែលនឹងត្រូវដាក់ឲ្យដំណើរ ការនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ។

ការផ្លាស់ប្តូររបស់ Google កើតឡើង នៅពេលបណ្តាញអ៊ីនធើណេតធំៗ ត្រូវបានត្រួតពិនិត្យយ៉ាងយូរ ពីអ្នក តាក់តែងច្បាប់ និងនិយតករជុំវិញ ផលប៉ះពាល់គេហទំព័រ របស់ពួកគេលើសុវត្ថិភាព ឯកជនភាពនិងសុខុមាលភាព របស់អ្នកប្រើប្រាស់វ័យក្មេង ។ ថ្មីៗនេះ Instagram របស់ Facebook បានដាក់ចេញនូវគោល នយោបាយស្រដៀងគ្នា ប្រឆាំងអ្នកប្រើមានអាយុក្រោម ១៨ ឆ្នាំ ហើយ Apple កំពុងប្រើបច្ចេកវិទ្យានេះ ដើម្បីប្រយុទ្ធប្រឆាំង នឹងការរំលោភបំពានលើកុមារ ដោយការស្កេនរូបថត អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ក្នុងការស្វែងរកសម្ភារៈទាំងនោះ ។

លោក Mindy Brooks អ្នកគ្រប់គ្រង ទូទៅរបស់ Google សម្រាប់កុមារ និងគ្រួសារបានសរសេរនៅក្នុងប្លុកមួយថា ប្រទេសខ្លះកំពុង អនុវត្តបទប្បញ្ញត្តិ នៅក្នុងវិស័យនេះ ដោយសារយើងគោរព តាមបទបញ្ជាទាំងនេះយើងកំពុងរក វិធីដើម្បីអភិវឌ្ឍន បទពិសោធន៍ ផលិតផលស្រប និងការគ្រប់គ្រង អ្នកប្រើប្រាស់កុមារ និងយុវវ័យទូទាំងពិភពលោក ៕ដោយ៖លី ភីលីព

Most Popular

To Top