បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅសប្តាហ៍នេះបានឲ្យដឹងថា រដ្ឋាបាលរបស់ប្រធានាធិបតី អាមេរិកលោក Joe Biden កំពុងព្យាយាមយ៉ាងសកម្មភាព ដើម្បីរារាំងការប៉ុនប៉ង របស់រដ្ឋាភិបាលប៉េកាំង នៅក្នុងការពង្រឹងវត្តមានយោធា របស់ខ្លួននៅក្នុងតំបន់ មជ្ឈឹមបូពា៍។
តាមរយៈនេះរដ្ឋាភិបាល ក្រុងវ៉ាសិនតោន ក៏បានចេញជាសេចក្តីថ្លែងការណ៍ ដើម្បីព្រមានប្រទេស នៅក្នុងតំបន់មជ្ឈឹមពូព៍ាទាំងអស់ផងដែរ មិនត្រូវពាក់ព័ន្ធឬអនុញ្ញាតិ ឲ្យមានមូលដ្ឋានទ័ពចិន នៅក្នុងប្រទេស របស់ពួកគេឡើយ បើមិនដូច្នេះពួកគេនឹង ប្រាកដជាមានបញ្ហាគ្រោះថ្នាក់ ជាមិនខានចំពោះទំនាក់ទំនងសន្តិសុខជាតិ ជាមួយនឹងអាមេរិក ។
មន្ត្រីជាន់ខ្ពស់របស់ក្រសួង ការបរទេស អាមេរិក Mira Resnick បាននិយាយបែបនេះថា ៖មានបញ្ហាច្រើនប្រភេទ ដែលយើងបានកំណត់ចាត់ ចូលថាជាអ្វី ដែលអាមេរិកមិនអាចទទួល យកបាន នៅពេល ដែលប្រទេសណាមួយមានទំនាក់ទំនងជាកិច្ចសហប្រតិបត្តិ ជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង ជាពិសេសគឺទៅនឹងវិស័យយោធា ។
ប្រែសម្រួល៖ស៊ុនលី