នៅតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្តោះ អាមេរិកនិងដកទ័ព ចេញអស់ជាស្ថាពរពីប្រទេស អាហ្វហ្កានីស្ថាន ក្រោយចំណាយពេល២០ឆ្នាំ នៅក្នុងប្រទេសនេះ ដោយអាមេរិករំពឹងថា កងទ័ពរដ្ឋាភិបាល អាចឈរជើងប្រយុទ្ធតទល់ នឹងពួកតាលីបង់ បានដោយខ្លួនឯង ។
ប៉ុន្តែនៅថ្ងៃ សុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមរិក បានសម្រេចបញ្ជូនកងទ័ព ៣០០០នាក់ទៅកាន់ប្រទេស អាហ្វហ្កានីស្ថាន សារជាថ្មីដើម្បីជួយសម្រួល ដល់ការជម្លៀសមន្រ្តីទូត និងពលរដ្ឋអាមេរិក ចេញពីប្រទេសនេះ ក្រោយពីមានការងើប ប្រឆាំងពីពួកតាលីបង់។
ពួកឧទ្ទាមប្រយុទ្ធ តាលីបង់ បានក្តោបក្តាប់ស្ថានការណ៍ នៃប្រទេសអាហ្វហ្កានីស្ថានបានមួយ ភាគធំហើយ ក្រោយពីកងទ័ព រដ្ឋាភិបាល មិនមានស្មារតីប្រយុទ្ធតតាំង។ ទីក្រុងធំៗនិងសំខាន់ រួមមានតាំងទីក្រុង កាប៊ុល ត្រូវបានពួកតាលីបង់ វាយកាន់កាប់បានដោយជោគជ័យ ។ បើមើលតាមស្ថានភាពជាក់ស្តែង អ្នកជំនាញបានវិភាគថា មិនយូរមិនឆាប់រដ្ឋអំណាច ទាំងមូលនឹងធ្លាក់ក្នុងដៃ ក្រុមឧទ្ទាមមួយនេះ៕