កីឡា

Klopp បញ្ជាក់ពីព័តមានបន្ថែម អំពីកុងត្រាថ្មី ជាមួយនឹង Henderson

ប្រធានក្រុមរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Henderson ដែលនៅសេសសល់កុងត្រារយៈពេល២ឆ្នាំទៀតនោះត្រូវបានគេជឿជាក់ កំពុងស្ថិតនៅនៅក្នុងការចរចាគ្នាជាមួយនឹងក្លឹប ដើម្បីអាចបន្តកុងត្រាថ្មី។

នៅសប្តាហ៍នេះលោកគ្រូបង្វឹកក្លឹបលោក Jurgen Klopp បានធ្វើការផ្តល់ព័ត៌មានបន្ថែមអំពីអនាគតរបស់ Henderson ជាមួយនឹងក្លឹបដែលជឿជាក់ថា មានភាពល្អប្រសើរជាវិជ្ជមានខណៈដែលកុងត្រាថ្មីសម្រាប់ Alexander-Arnold, Fabinho ព្រមទាំង Van Dijk គឺត្រូវបានធ្វើឡើងរួចរាល់ទៅហើយនោះ។

ចំពោះបញ្ហាកុងត្រារបស់ Henderson លោក Klopp បានបញ្ជាក់បែបនេះថា៖វាគឺជារឿងសំខាន់ ប៉ុន្តែពួកយើងត្រូវតែរៀបចំការងារនេះតាមដំណើរ ហើយនឹងអាចឈានទៅដល់ការបញ្ចប់ឲ្យបានរួចរាល់។ នឹងមិនមានបញ្ហាអ្វីនោះឡើយចំពោះបញ្ហានេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top