សិល្បៈ និង កម្សាន្ត

ដូចការសង្ស័យមែន ! តាមពិត ល្អហួសជាកូនស្រីរបស់ ដេននីក្វាន់ មិនមែនកូន របស់បងស្រីនាងទេ

តារាស្រីស៊ិចស៊ី ដេននី ក្វាន់ ដែលគ្រប់គ្នា បានស្គាល់ថា នាងគឺមានសម្រស់ស្រស់ស្អាត គួរឲ្យទាក់ទាញ សាច់សខ្ចី មិនចាញ់បងៗនាងឡើយ ហើយបើនិយាយពីមុខមាត់ របស់បងប្អូននាងវិញស្អាតៗដូចគ្នា គួឲ្យទាក់ទាញ តែបើក្រឡេកទៅមើលកុមារីល្អហួស ដែលគ្រប់គ្នាស្គាល់ថា ជាក្មួយរបស់ ដេនីក្វាន់ វិញរិតតែដូចនាងណាស់ ទាំងមុខមាត់ ទាំងសម្លៀក បំពាក់ គឺកាត់ដូចៗគ្នាជាមួយនាងទៀតផង រហូតធ្វើឲ្យមហាជនសង្ស័យ យ៉ាងខ្លាំងពីទំនាក់ទំនង រវាងអ្នកទាំងពីរ តើជាអ្វីនិងគ្នាឲ្យប្រាកដ ជាមីង រឺជាម្តាយ ។

កាលពីពេលថ្មីៗនេះ តារាសិចស៊ី ដេនីក្វាន់ បានបង្ហោះរូបភាពមួយសន្លឹកជាមួយ ល្អហួស រួមទាំងសរសេរសារ ដោយបង្ហាញពីការប្រៀបធៀបរវាងអាយុ​ និងកម្ពស់ហើយប្រើភាសាជាម្តាយ និងកូនរវាងគ្នាទៀតផង។ បើនិយាយពីការបង្ហាញ ពីភាពស្និទស្នាលបែបនេះ ដេនីក្វាន់ បានបង្ហាញអារម្មណ៍ ក៏ដូចជាផុសរូបថតរវាងអ្នកទាំង ពីរជាញយដងហើយ នៅលើគណនីហ្វេសប៊ុករបស់នាង រហូតធ្វើឲ្យមហាជនខ្លះ សង្ស័យថា អ្នកទាំងពីរមិនមែនជាមីង ក្មួយនឹងគ្នាទេ ។

ជាក់ស្តែងបើក្រឡេកទៅ មើលខមមិនរបស់អ្នកគាំទ្រ ដេនីក្វាន់ វិញ បានចោទជាសំនួរទៅកាន់នាង តាមរយៈរូបថត ដែលនាងបានបង្ហោះ កាលពីពេលថ្មីៗនេះ បានសួរថា តើល្អហួសជាកូនរបស់បងចោមចន្ទ ឬជាកូនរបស់នាង? ចំណែក ដេនីក្វាន់ បានចេញមកឆ្លើយតបសំនួរនេះវិញ ដោយនាងបានឆ្លើយសារភាពថា ជាកូននាង។ ត្រង់នេះ នាងចង់បញ្ជាក់ថា ល្អហួសជាកូន របស់នាងប្រាកដមែន ។

ជុំវិញរឿងនេះដែរ បើប្រៀបធៀបការសារភាពរបស់ ដេនីក្វាន់ និងសកម្មភាព ជាច្រើនក៏អាចបញ្ជាក់បានថា ជាកូនរបស់នាងពិតមែន ដូចជា នាងស្លៀកពាក់ជាគូជាមួយគ្នា ច្រើនតែផុសរូបនាង ញឹកញាប់ សរសេរពាក្យម្តាយ និងកូនពេញៗមា។ ខុសពីបងស្រីរបស់នាងចោមចន្ទ័ ដែលកម្រផុសរូបល្អហួស និងស្លៀកពាក់ ជាគូជាមួយណាស់ ។ ទាំងនេះរួមទាំងការសារភាពរបស់ដេនី ហើយវាអាចបញ្ជាក់ថា ល្អហួសជាកូនរបស់នាងប្រាកដណាស់ ។

Most Popular

To Top