ព័ត៌មានអន្តរជាតិ

ស្ងាត់មួយរយៈ ឡាវរកឃើញករណីឆ្លងកូវីដថ្មី ២០៧នាក់ក្នុង១ថ្ងៃ ធ្វើឲ្យចំនួនសរុបចូលដល់ខ្ទង់ម៉ឺននាក់

ប្រទេសឡាវ បានបញ្ជាក់អំពីករណី ឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ២០៧នាក់ក្នុង១ថ្ងៃ ដែលធ្វើឱ្យចំនួន ករណីជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេស នេះកើនឡើង ដល់ ១០ ៦៤៨នាក់ ។

ក្នុងចំណោមករណីឆ្លងថ្មីទាំងនោះ មាន ២៣នាក់ គឺជាករណីឆ្លងក្នុង សហគមន៍ ហើយនៅសល់ គឺជាករណីនាំចូល ។ ក្រសួងសុខាភិបាលឡាវ បាននិយាយថា មានករណីពីរ ដែលបានឆ្លង ទម្រង់វីរុសឌែលតាបូក នៃជំងឺកូវីដ-១៩ ត្រូវបានរកឃើញ ក្នុងចំណោមពលករ ដែលវិលត្រឡប់មកពីបណ្តា ប្រទេសជិតខាងវិញ។

គណៈកម្មាធិការកណ្តាល សម្រាប់ការបង្ការ និងគ្រប់គ្រង ជំងឺកូវីដ-១៩ របស់ប្រទេសឡាវ បាននិយាយថា ប្រទេសនេះនឹងបន្តអនុវត្តយ៉ាង តឹងរ៉ឹងនូវវិធានការបង្ការ ដែលបានដាក់ចេញកន្លងមក ខណៈដែលកំពុងសិក្សា អំពីដំណោះស្រាយ ផ្សេងៗទៀត ដែលសមស្របទៅនឹង ស្ថានភាពជាក់ស្តែង។

គណៈកម្មាធិការនេះបានស្នើឱ្យ ទីភ្នាក់ងារពាក់ព័ន្ធនានាកៀរគរ ធនធានមនុស្ស ជាពិសេសបុគ្គលិកសុខាភិបាល ដើម្បីជួយដល់បណ្តាខេត្ត ដែលមានករណីឆ្លងថ្មីច្រើន ៕

Most Popular

To Top