ព័ត៌មានអន្តរជាតិ

ថៃ​រក​ឃើញ​ ករណី​វិជ្ជមាន​កូវីដ-១៩ សរុប ១លាន​ករណី​ហើយ

ប្រទេស​ថៃ​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ-១៩​លើស​ពី​ ១លាន​ករណី​ហើយ​នៅ​ពេល​នេះ។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ ប្រទេស​ជាប់​ព្រំដែន​ជាមួយ​កម្ពុជា​មួយ​នេះ រក​ឃើញ​ករណី​សរុប​ចំនួន ១,០០៩,៧១០ករណី។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Nation Thailand

ករណី​វិជ្ជមាន​ដ៏​ច្រើន​នេះ​ធ្វើ​ឱ្យ​ប្រទេស​ថៃ ជា​ប្រទេស​ជាប់​ដង​ទន្លេ​មេគង្គ​ដំបូង​គេ ដែល​រក​ឃើញ​ ១លាន​ករណី ខណៈ​នៅ​តំបន់​អាស៊ាន​វិញ​ប្រទេស​ចំនួន ៣ផ្សេង​ទៀត​ដែល​មាន​លើស​ពី ១លាន​ករណី​រួម​មាន ឥណ្ឌូណេស៊ី (ក្បែរ ៤លាន​ករណី) ហ្វីលីពីន (១លាន ៧សែន​ករណី) និង​ម៉ាឡេស៊ី​ (ប្រមាណ ១លាន ៥សែន​ករណី)។

យោង​តាម​ប្រភព​ខាង​លើ ប្រទេស​ថៃ​រក​ឃើញ​ ៩៨ម៉ឺន​ករណី​វិជ្ជមាន​កូវីដ-១៩ ត្រឹម​តែ​រយៈពេល​ជាង ៥ខែ​ប៉ុណ្ណោះ ពោល​គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី១ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី២០ ខែ​សីហា។

ចំណោម​ករណី​វិជ្ជមាន​ទាំង​អស់​នៅ​ថៃ មាន​វ៉ារ្យង់​ដែលតា​ (មាន​ដើម​កំណើត​មក​ពី​ឥណ្ឌា) ប្រមាណ ៧៨.២% វ៉ារ្យង់​អាល់ហ្វា (អង់គ្លេស) មាន​ប្រមាណ ២១.២% និង​វ៉ារ្យង់​បេតា (អាហ្វ្រិក​ខាង​ត្បូង) ប្រមាណ ០.៦%។ នេះ​បើ​តាម​ការ​វិភាគ​របស់​ក្រសួង​សុខាភិបាល​ថៃ ដែល​ចុះ​ផ្សាយ​នៅ​សារព័ត៌មាន Bangkok Post

ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​នៅ​ថៃ​វិញ គិត​មក​ទល់​ពេល​នេះ​ ប្រជាជន​ប្រមាណ ២០លាន​នាក់​ចំណោម​ក្បែរ ៧០លាន​នាក់​ទទួល​បាន​វ៉ាក់សាំង​កូវីដ-១៩៕ប្រភព៖http://sabay

Most Popular

To Top