ព័ត៌មានអន្តរជាតិ

ប៉ះទង្គិចគ្នា នៅតំបន់ហ្គាហ្សា បណ្តាលឲ្យរបួស ជាច្រើននាក់

ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ថា ក្រុមគ្រូពេទ្យ ប៉ាឡេស្ទីន បានឲ្យដឹងថា ក្រុមអ្នកតវ៉ាប៉ាឡេស្ទីន រាប់រយនាក់ បានរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងពេលប៉ះទង្គិចគ្នា ជាមួយកងទ័ពអ៊ីស្រាអ៊ែល នៅជិតព្រំដែន រវាងតំបន់ ហ្គាហ្សាស្ទ្រីប ខាងកើត និងអ៊ីស្រអ៊ែល ។

លោក Mohammed Abu Silmeya នាយកមន្ទីរពេទ្យនៅក្រុង ហ្គាហ្សា បានឲ្យដឹងថា សរុបក្រុមបាតុករប៉ាឡេស្ទីន ចំនួន៤១នាក់ ត្រូវបានបាញ់សម្លាប់ និងបានរងរបួស ដោយកងទ័ពអ៊ីស្រាអ៊ែល ក្នុងនោះរាប់ទាំងកុមារចំនួន១៥នាក់ ហើយ២នាក់ ក្នុងចំណោមអ្នកទាំងនោះ មានអាការៈធ្ងន់ធ្ងរ ។

យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ពលរដ្ឋប៉ាឡេស្ទីន ប្រមាណ១០០នាក់ បានមកដល់ព្រំដែន និងបានគ្រវែងគ្រាប់បែក ដៃមកលើកងទ័ព ដែលបានបាញ់ការបាញ់ ប្រហារទៅលើពួកគេ ។

ទន្ទឹមនឹងនេះដែរ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអ៊ីស្រាអ៊ែល បានរាយការណ៍ថា ក្រុមបាតុករបានកាត់ផ្តាច់ របងរបាំងការពារ ។
លោក Ismail Redwan មេដឹកនំាចលនាពលរដ្ឋអ៊ីស្លា មួយរូប គេស្គាល់ថា (Hamas) បានប្រាប់ដល់បណ្តា អ្នកព័ត៌មានមួយ ចំនួនថា ការពិតទៅពលរដ្ឋប៉ាឡេស្ទីន កំពុងបន្តតាមដាន ស្ថានភាពនៅភាគខាងកើតតំបន់ហ្គាហ្សា ដោយបានបន្ថែមថា “ក្រុមការងារនឹង បន្តការពារពលរដ្ឋប៉ាឡេស្ទីន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top