កីឡាករឆ្នើមអាហ្សង់ទីន Lionel Messi ត្រូវបានគេដឹងថា នឹងត្រូវប្រកួតទល់ នឹងអតីតគ្រូបង្វឹកដ៏ជិតស្និទ្ធ លោក Pep Guardiola ក្នុងនាមជាកីឡាករនៅក្លឹបថ្មី PSG ក្នុងក្របខណ្ឌ Champion League។
PSG នឹងត្រូវប្រកួតប៉ះនឹង Man City ជាការប្រកួតជម្រុះ ក្នុងគ្រុបដ៏ធំបំផុត ខណៈដែលតោខៀវ Chelsea នឹង ប្រកួតប៉ះនឹងក្រុម Juventus ហើយ Barcelona នឹងត្រូវប្រកួតប៉ះនឹង Bayern Munich គឺជាលទ្ធផល នៃការចាប់គូកាលពីថ្ងៃព្រហស្បិត៍ម្សិលមិញ នៅក្នុងទីក្រុង Nyon។
ទោះបីជាយ់ាងណា ក្តីគូប្រជែង គួរឲ្យចាប់អារម្មណ៍មួយទៀត គឺជាការប្រកួតប៉ះគ្នារវាងបិសាចក្រហម Man UTD ប៉ះនឹងក្រុម Villarreal ដែលជាគូប្រកួតចាស់ធ្លាប់ ធ្វើឲ្យMan UTD បាត់ឱកាស លើកពាន Europa League កាលពីរដូវកាលមុន៕
ប្រែសម្រួល៖ស៊ុនលី