កីឡា

Man United ឆ្លៀតពិភាក្សាលើ លទ្ធភាពទិញ Zaniolo ក្នុងពេលចចារលក់Smallingឲ្យទៅRoma

The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃសុក្រទី២២ ខែវិច្ឆិកានេះបានសរសេរថា កីឡាករខ្សែបម្រើប្រយុទ្ធម្នាក់ របស់ក្លឹប Roma ដែលអាចរកគ្រាប់បាល់២គ្រាប់ ក្នុងការប្រកួតចុងក្រោយ មួយរបស់ក្លឹបយកឈ្នះ Armenia ក្នុងលទ្ធផល៩ទល់នឹង១នោះគឺបានក្លាយទៅជា ជម្រើសថ្មីមួយទៀតសម្រាប់បិសាចក្រហម Man United ក្នុងការបំពេញចន្លោះខ្វះខាត តំបន់ប្រយុទ្ធរបស់ខ្លួនដែល កំពុងមានបញ្ហា។

ក្លឹបបិសាចក្រហម Man United ក្នុងគ្រាដែលបានធ្វើការពិភាក្សាគ្នា ជាមួយនឹងក្លឹប Roma ដើម្បីចចារលក់ ខ្សែការពារអង់គ្លេសChris Smalling ដាច់ទៅឲ្យក្លឹបអ៊ីតាលី មួយនេះ នោះក៏បានធ្វើការពិនិត្យ និងសាកសួរព៧ត៌មានមួយចំនួនដើម្បីពិនិត្យមើលលទ្ធភាពក្នុង ការផ្ទេរយកកីឡាករ ខ្សែបម្រើប្រយុទ្ធ Nicolo Zaniolo រូបនេះមកអង់គ្លេស ផងដែរ។

ក្លឹបបិសាចក្រហម Man United បច្ចុប្បន្នត្រូវបានគេមើលឃើញ នឹងភ្នែកច្បាស់ថាកំពុងជួបបញ្ហា ខ្សែប្រយុទ្ធទាំងចំនួនតិចផងនិង មិនសូវមានគុណភាពផងក្រោយការ ផ្ទេរចេញរបស់កីឡាករ Sanchez និងLukaku ខណៈដែលខ្សែប្រយុទ្ធជួរមុខបច្ចុប្បន្នមានតែ Rashford និង Martial ប៉ុណ្ណោះ៕

ប្រែសម្រួល: ស៊ុនលី

Most Popular

To Top