ព័ត៌មានអន្តរជាតិ

ផ្ទុះជំងឺអាសន្នរោគ នៅនីហ្សេរីយ៉ា សម្លាប់មនុស្សអស់ តិចបំផុត៣៥នាក់


អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ថា មន្ត្រីមួយរូបបានថ្លែងកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្សចំនួន៣៥នាក់បានស្លាប់ដោយសារផ្ទុះជំងឺអាសន្នរោគ (រាគរូស)នៅក្នុងក្រុងព្រំដែនរដ្ឋ Borno ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ។

លោក Ibrahim Bukar ប្រធានតំបន់ Gwoza បានលើកឡើងថា ការផ្ទុះជំងឺបានចាប់ផ្តើមនៅចុងសប្តាហ៍ក្នុងក្រុង Gwoza រដ្ឋ Borno និងបានសម្លាប់មនុស្សតិចបំផុត៣៥នាក់ ជាមួយគ្នានេះដែរ អ្នកផ្សេងទៀតចំនួន១៥០នាក់ បានសម្រាកនៅក្នុង មន្ទីរពេទ្យ បន្ទាប់ពីបង្ហាញរោគសញ្ញានៃការរាគរូស ។

លោក Bukar ប្រភពជាច្រើនកើតចេញពីការផ្គត់ផ្គង់ទឹក នៅក្នុងសហគមន៍ នៅតាមព្រំដែនដែលមានកខ្វក់ដោយសារសាកសព សារធាតុគីមី និងសំរាម ហេតុដូច្នេះហើយ របស់របរទាំងនោះ សម្រាប់ប្រើប្រាស់របស់មនុស្សមិនល្អ ។

លោក បានបរិយាយថា ការផ្ទុះជំងឺជាផ្នែកមួយក្នងចំណោម បញ្ហាប្រឈមមុខ ដែលក្រុងជួបប្រទះ Gwoza និងនៅក្រុងព្រំដែនផ្សេងៗទៀតដោយសារខ្វះកន្លែងថែទាំសុខភាព និងទីតាំងថែទាំផ្សេងៗទៀត ដោយបានលើកឡើងថា ភាពស្អាតត្រូវ បានបំផ្លាញដោយក្រុមបូកូហារ៉ាម ៕

Most Popular

To Top