ជាថ្មីម្ដងទៀត តារាសម្ដែងស្រីចិនលំដាប់ A បានបង្ហាញឲ្យមនុស្សគ្រប់រូបឃើញថា មនុស្សស្រីស្អាតបំផុត គឺនៅពេលដែលមិនមែនជាកម្មសិទ្ធិរបស់អ្នកណាទាំងអស់។
រំលឹកដល់ឈ្មោះតារាសម្ដែងស្រីជួរមុខ Liu Yifei គេតែងនឹកដល់កេរ្តិ៍ឈ្មោះជារាជិនីសម្រស់របស់នាងជានិច្ច។ ទោះបីជាចូលសិល្បៈតាំងពីឆ្នាំ២០០៣ ពោលគឺមានរយៈពេលជិត២០ឆ្នាំហើយក៏ដោយ ក៏ប៉ុន្តែសម្រស់របស់នាង នៅតែរកអ្នកជំនួសមិនបាន។
គេនៅចាំបានថា នៅក្នុងកំឡុងពេលនៅស្រលាញ់គ្នា ជាមួយកំពូលតារាសម្ដែងប្រុស Song Seung Hun ស្រីស្អាតវ័យ ៣២ ឆ្នាំបានឡើងគីឡូ ធ្លាក់សម្រស់យ៉ាងគំហុក។ ប៉ុន្តែក្រោយពេលបែកគ្នាជាមួយ ប្រុសស្អាតរូបនេះ គេសង្កេតឃើញថា តួរឿង Mulan បានយកសម្រស់ខ្លួនមកវិញហើយ។
ជាក់ស្ដែង មុននេះបន្តិច នៅពេលថតរូបឲ្យគ្របទស្សនាវដ្ដីមួយ Liu Yifei បានបង្ហាញសម្ផស្សរាជិនីរបស់ខ្លួនសារជាថ្មី ដោយមានរាងស្រឡូន មុខពងក្រពើ មិនខុសពីកាលជិត២០ឆ្នាំមុន ដែលនាងទើបចូលសិល្បៈ ដែលធ្វើឲ្យគេលាន់មាត់ថា មនុស្សស្រីគឺស្អាតបំផុត នៅពេលមិនមែនជាកម្មសិទ្ធិរបស់អ្នកណា៕
ប្រភព៖សប្បាយ