កីឡា

ការប្រកួតពានរង្វាន់ កីឡាប៉េតង់ជើងឯកពិភពលោក យុវជន និងស្ត្រី លើកទី១៧បញ្ចប់ ដោយជិគជ័យនៅកម្ពុជា

ការប្រកួតពានរង្វាន់ កីឡាប៉េតង់ជើងឯកពិភពលោក យុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ កម្ពុជាធ្វើជាម្ចាស់ផ្ទះ បញ្ចប់ដោយជោគជ័យ ដោយកម្ពុជាឈ្នះមេដាយមាស ១គ្រឿង លើវិញ្ញាសាវាយយកពិន្ទុ កីឡាការិនី កែ ឡេង និងសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា ក្រុម ៣ទល់៣ នារី មាន កីឡាការិនី កែ ឡេង, អ៊ុក ស្រីម៉ំ, អ៊ុន ស្រីយ៉ា និងកែវ សុវណ្ណា។


ចំពោះលទ្ធផលវិញ្ញាសាក្រុមនារី ៣ទល់៣ មេដាយមាស ប្រទេសថៃ, មេដាយប្រាក់ ប្រទេសឡាវ,មេដាយសំរិទ្ធស្ទួន ប្រទេសកម្ពុជា និងបារាំង។

វិញ្ញាសាវាយ ៣ទល់៣ យុវជន មេដាយមាសប្រទេសបារាំង, មេដាយប្រាក់ ប្រទេសឡាវ និងមេដាយសំរឹទ្ធស្ទួន បានទៅប្រទេស អេស្ប៉ាញ និងថៃ។

ចំពោះវិញ្ញាសាវាយយកពិន្ទុយុវជន មេដាយមាស ប្រទេសថៃ, មេដាយប្រាក់ Monaco, មេដាយសំរិទ្ធស្ទួន បារាំង និងMadagascar ។

ចំណែកឯ វិញ្ញាសាវាយយកពិន្ទុនារី ម្ចាស់មេដាយមាស កីឡាការិនី កែ ឡេង, មេដាយប្រាក់ ប្រទេសឡាវ, មេដាយសំរឹទ្ធស្ទួន ប្រទេសឡាវ, មេដាយសំរឹទ្ធស្ទួន ប្រទេសមីយ៉ាន់ម៉ា និងប្រទេសចិន។

ដោយ:លី ភីលីព

Most Popular

To Top