ព័ត៌មានអន្តរជាតិ

សាត្រាស្លឹករឹត Aztec សតវត្សទី១៦ ពណ៌នាភស្តុតាងជាលាយលក្ខណ៍អក្សរ ដំបូងនៃការរញ្ជួយដី នៅអាមេរិករកឃើញនៅម៉ិកស៊ិក

ម៉ិកស៊ិក៖ សាត្រាស្លឹករឹតសម័យកាល Aztec ដែលមានអាយុកាល ៥០០ ឆ្នាំលម្អិតអំពីការរញ្ជួយដីចំនួន ១២ ពីសតវត្សទី ១៥ និង ១៦ និងជាភស្តុតាងជាលាយលក្ខណ៍អក្សរ ដំបូងនៃសកម្មភាពរញ្ជួយដី នៅសហេដ្ឋអាមេរិក ត្រូវបានគេរកឃើញនៅប្រទេសម៉ិកស៊ិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

សាត្រាស្លឹករឹតនេះបង្ហាញពី ការរញ្ជួយដីចំនួន ១២ នៅ Codex Telleriano-Remensis ជាប្រព័ន្ធនិមិត្តសញ្ញា និងពណ៌មុនពេលនិយាយ ភាសាអេស្ប៉ាញដែលត្រូវបាន ធ្វើឡើងដោយអ្នកឯកទេស បានទទួលការបណ្តុះបណ្តាលហៅថា tlacuilos ដោយបកប្រែទៅជាអ្នកដែលសរសេរគំនូរ។

រូបតំណាងនៅលើ សាត្រាស្លឹករឹតមានអាយុកាល ៥០០ ឆ្នាំផ្តល់នូវព័ត៌មានតិចតួចអំពីទំហំទីតាំង និងការខូចខាតនៃការរញ្ជួយដីនីមួយៗ ប៉ុន្តែកំណត់ហេតុប្រវត្តិសាស្ត្រត្រូវបាន រកឃើញនៃកំណត់ហេតុបានសរសេរ បន្ទាប់ពីការអ្នកជំនាញរបស់អេស្ប៉ាញ បានជួយអ្នកស្រាវជ្រាវម៉ិកស៊ិក កំណត់ពីព្រឹត្តិការណ៍រញ្ជួយដី បានកើតឡើងរវាងឆ្នាំ ១៤៦០ និង ១៥៤២ ។

ទោះយ៉ាងណារូបភាពទាំងនេះ ក៏រួមបញ្ចូលបាតុភូតធម្មជាតិ និងព្រឹត្តិការណ៍សង្គមដែលបាន កើតឡើងក្នុងពេលតែមួយ នៃការរញ្ជួយដីផងដែរ។ ដូចរូបតំណាងមួយបង្ហាញពី ការរញ្ជួយដីបានវាយប្រហារនៅឆ្នាំ ១៥០៧ ដែលបានកើតឡើងក្នុងពេល ដំណាលគ្នានឹងសូរ្យគ្រាស។

ព្រះវិហារមួយត្រូវបានបំផ្លាញ ក្នុងកំឡុងឆ្នាំនោះ ហើយអ្នកចម្បាំង ១៨០០ នាក់បានលង់ទឹកស្លាប់នៅក្នុង ទន្លេអាចនៅភាគខាងត្បូង ប្រទេសម៉ិកស៊ិក។ សាត្រាស្លឹករឹតនេះត្រូវបាន រកឃើញដោយលោក Gerardo Suárez នៃសាកលវិទ្យាល័យ Universidad Nacional Autónoma de Méxicoនិង Virginia García-Acosta នៃ Centro de Investigaciones y Estudios Superiores en Antropología Social ។

លោក Suárez បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ដែលកំណត់ត្រាមុនជនជាតិអេស្ប៉ាញ និយាយអំពីការរញ្ជួយដីដោយសារ មូលហេតុ ២យ៉ាង។ រញ្ជួយដីជាញឹកញាប់នៅប្រទេសនេះ ហើយទី២ ការរញ្ជួយដីមានអត្ថន័យយ៉ាងជ្រាលជ្រៅ នៅក្នុងទិដ្ឋភាពខាងសរីរវិទ្យា នៃប្រជាជនដើមនៃអ្វីដែល ឥឡូវនេះគឺជាម៉ិកស៊ិក។

ការរញ្ជួយដីដែលហៅថា tlalollin ជាភាសា Nahuatl ត្រូវបានតំណាងដោយសញ្ញា២គឺ ollin (ចលនា) និង tlalli (ផែនដី)៕

ដោយ៖ លី ភីលីព

Most Popular

To Top