ប៉ារីស៖ ការចាប់ឆ្នោតសម្រាប់ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Euro 2020 ធ្វើឡើងនៅទីក្រុង Nyon កាលពីថ្ងៃសុក្រចំពេល មានការភាន់ច្រលំយ៉ាងខ្លាំង អំពីទម្រង់លេង និងវគ្គចែកពូលសម្រាប់វគ្គ ផ្តាច់ព្រ័ត្រ នៅឆ្នាំក្រោយយោងតាម ការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។
ការប្រកួតចំនួន៤ ចុងក្រោយនៅក្នុងការប្រកួត ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងចំនួន ១២ នឹងត្រូវបានសម្រេច ដោយការប្រកួតជម្រុះនៅខែមីនា ជាមួយនឹងការ បង្កើតក្រុម ចំនួន១៦ ដោយផ្អែកលើ ព្រឹត្តិការណ៍ UEFA Nations League ។
នោះផ្តល់ឲ្យក្រុមដែលបានបរាជ័យ ក្នុងយុទ្ធនាការជម្រុះសំខាន់ ជាឱកាសទី២ ដើម្បីដណ្តើម បានកន្លែងដូចជាអៀរឡង់ខាងជើង និងប្រទេសជិតខាងរបស់ពួកគេ គឺសាធារណរដ្ឋអៀរឡង់។
អៀរឡង់ខាងជើង នឹងប្រកួតនៅបូស្នៀ និងហឺហ្សេហ្គូវីណានៅថ្ងៃទី ២៦ ខែមីនា ស្របពេលដែលសាធារណរដ្ឋ នឹងទៅស្លូវ៉ាគីនៅថ្ងៃដដែល ដោយអ្នកឈ្នះ នៃការជួបគ្នា តែមួយថ្ងៃ៥ ថ្ងៃក្រោយដោយទទួលបានចំណាត់ថ្នាក់ចុងក្រោយ។
ស្កុតឡេន នឹងមានការប្រកួតជម្រុះតាមផ្ទះ ជាមួយប៊ុលហ្គារីអ៊ីស្រាអែល ហុងគ្រី ឬរ៉ូម៉ានី ប្រសិនបើពួកគេឈ្នះនោះ ពួកគេនឹងទទួលយកប្រទេសន័រវេស ឬស៊ែប៊ីសម្រាប់ វគ្គផ្តាច់ព្រ័ត្រ។
ទោះយ៉ាងណាស្កុតឡេន ហុងគ្រី និងរូម៉ានីទាំងអស់ត្រូវរៀបចំ ព្រឹត្តិការណ៍ប្រកួត នៅរដូវក្តៅខាងមុខនេះ ធ្វើឲ្យមានការឈឺក្បាលយ៉ាងខ្លាំងសម្រាប់អ្នករៀបចំកម្មវិធី ប្រសិនបើពួកគេម្នាក់ៗមានលក្ខណៈគ្រប់គ្រាន់សម្រាប់ Euros។
ការពិតអ្នកឈ្នះ ការប្រកួតនឹងមិនត្រូវបានគេដឹងទាល់តែ ២ ខែកន្លះមុនពេលចាប់ផ្តើម Eurosនៅថ្ងៃទី ១២ ខែមិថុនាបន្ថែមភាពស្មុគស្មាញ មួយផ្សេងទៀត៕
ដោយ៖លី ភីលីព