ខាងក្រោមនេះ ជាកីឡាករល្បីៗទាំង ៧ រូប ដែលលេងឲ្យក្រុមជម្រើសជាតិ ផ្សេងពីប្រទេសកំណើតរបស់ខ្លួន៖
Kalidou Koulibaly៖ ចាប់កំណើតនៅប្រទេសបារាំង តែកីឡាកររូបនេះជ្រើសរើសប្រទេសសេណេហ្គាល់ ដែលជាកន្លែងកំណើតរបស់ឪពុកម្ដាយគេ។
Pierre Emerick Aubameyang៖ កីឡាកររូបនេះកើតឡើងនៅប្រទេសបារាំង តែកីឡាកររូបនេះជ្រើសរើសប្រទេសហ្គាបុង ដែលជាក្រុមជម្រើសជាតិរបស់ឪពុកគេ។
Jorginho៖ ចាប់កំណើតនៅប្រេស៊ីល តែលេងឲ្យក្រុមជម្រើសជាតិអ៊ីតាលី។
Thiago Alcantra៖ ខ្សែបម្រើ Bayern Munich រូបនេះកើតនៅអ៊ីតាលី ប៉ុន្តែជ្រើសរើសលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ។
Miroslav Klose៖ វីរបុរសបាល់ទាត់អាល្លឺម៉ង់រូបនេះ តាមពិតទៅចាប់កំណើតនៅប្រទេសប៉ូឡូញទេ តែលេងឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់។
Diego Costa៖ តាមពិតទៅ Costa កើតនៅប្រេស៊ីល ហើយជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីលទៅទៀត (តែអត់ដែលបានលេង)។ ក្រោយមកទើបកីឡាកររូបនេះ ផ្លាស់ប្ដូរទៅលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ។
Raheem Sterling៖ ខ្សែប្រយុទ្ធ Manchester City រូបនេះ កើតនៅប្រទេសចាម៉ៃកា ដែលស្ថិតនៅទ្វីបអាមេរិក។ យ៉ាងណាមិញ គេសម្រេចចិត្តលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស៕