កីឡា

Ederson ត្រឡប់មកហ្វឹកហាត់វិញ បានហើយត្រៀមជំនួប សំខាន់ជាមួយនឹង Chelsea

The Sunsports ចេញផ្សាយនៅថ្ងៃសុក្រទី ២២ខែវិច្ឆិកាបានសរសេរថា អ្នកចាំទីប្រេស៊ីល Ederson បានក្លាយទៅជាកត្តា ជម្រុញទឹកចិត្តរបស់ក្លឹប មេឃខៀវ Man Cityក្នុងការប្រកួតដ៏សំខាន់មួយ នៅយប់ថ្ងៃសៅរ៍នេះជាមួយ នឹងក្រុមខ្លាំង តោខៀវ Chelsea។

កីឡាករប្រេស៊ីលរូបនេះ បានត្រឡប់ចូលមកហ្វឹកហាត់វិញ ក្រោយទទួលរងរបួស ក្នុងការប្រកួតចុងក្រោយ បរាជ័យលើក្រុម Liverpoolក្នុងលទ្ធ៣ទល់នឹង១ នាពេលកន្លងមក។ Bravoក្នុងឧិកាសប្រកួតនោះ អាចមកបង្ហាញវត្តមានវិញ ជាលើកដំបូងប៉ុន្តែបែរជា បានធ្វេសប្រហែស២គ្រាប់ ធ្វើឲ្យ Man Cityឃ្លាតឆ្ងាយ ពីលេខរៀងរបស់ Liverpool ដល់៩ពិន្ទុ។

Ederson ដែលក៏មានឈ្មោះ ក្នុងបញ្ជីជម្រើសជាតិ ប្រេស៊ីលដែរនោះ គឺមិនបានធ្វើ ដំណើរ ទៅប្រទេសប្រេស៊ីល ឡើយក្នុងពេលប្រកួតឲ្យជម្រើសជាតិកន្លងមក ដោយសំងំព្យាបាល របួសនៅអង់គ្លេស។

ទោះបីជាយ៉ាងណាក្តី ការត្រឡប់មកវិញនូវកីឡាករ អ្នកចាំទីដៃទី១រូបនេះ Man CIty ក៏នឹងត្រូវអវត្តមានកីឡាករ សំខាន់ផ្សេងវិញផងដែរដូចជា Sane, Laporte និង Zinchenko ផង៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top