បរទេស៖ អ្នកជំនាញខាងសេដ្ឋកិច្ចដ៏ល្បីម្នាក់ របស់អាមេរិក ដែលមានឈ្មោះថា Jeffrey Sachs បានលើកឡើង នៅថ្ងៃអាទិត្យថាសហរដ្ឋអាមេរិក ត្រូវតែចាំបាច់ ក្នុងការធ្វើការងារជាមួយ នឹងប្រទេសចិន ដើម្បីស្វែងរកដំណោះស្រាយជាសកល ចំពោះបញ្ហារីករាលដាលនៃវិរុសកូវិដ។
នៅក្នុងបទសំភាសជាមួយ នឹងក្រុមអ្នកកាសែតលោក Sachs បាននិយាយទៀតថា ការឆ្លើយតបជាសកល ចំពោះបញ្ហារីករាលដាល នៃកូវីដគឺនៅតែមិនទាន់មាន ភាពគ្រប់គ្រាន់នៅឡើយ ហើយបញ្ហាភូមិសាស្ត្រនយោបាយ គឺបានក្លាយទៅជាបញ្ហាចម្បងមួយ អាចនាំឲ្យមានការបរាជ័យ របស់សហរដ្ឋអាមេរិក ក្នុងការធ្វើការជាមួយចិន ដើម្បីដំណោះស្រាយជាសកល។
លោកបន្តថាអាមេរិក គួររៀនប្រើប្រាស់អត្តចារិត ផ្តោតទៅលើកិច្ចសហប្រតិបត្តិការ ជាមួយចិន ជាជាងការស្តីបន្ទោស ហើយក៏បានចង្អុលបង្ហាញដែរថា អាមេរិក មកដល់ពេលនេះ គឺបានបរាជ័យរួចទៅហើយ ក្នុងការគ្រប់គ្រងទៅលើបញ្ហារីករាលដាល នៃវិរុសកូវិដក្នុងប្រទេសរបស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី