ទីក្រុងឡុងដ៍៖ របាយការណ៍ថ្មីមួយ ពីសមាគមសត្វវិទ្យានៃទីក្រុងឡុងដ៍ (ZSL) បង្ហាញថា ចំនួនសត្វភេសមុទ្រ នៅ Thames បានធ្លាក់ចុះ ១២ ភាគរយចាប់តាំងពីឆ្នាំ២០១៩ ប៉ុន្តែក្រុមអ្នកអភិរក្សបានទទូចថា ទន្លេនេះនៅតែពេញដោយជីវិត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
បើយោងតាមការស្ទង់មតិ ចំនួនប្រចាំឆ្នាំរបស់អង្គការ សប្បុរសធម៌បានឲ្យដឹងថា មានសត្វភេទសមុទ្រពណ៌អុចៗចំនួន ៧៩៧ក្បាល និងសត្វភេទសមុទ្រប្រផេះចំនួន ២.៨៦៦ ដែលត្រូវបានរកឃើញ នៅឆ្នាំនេះសរុបចំនួន ៣.៦៦៣ក្បាល។ នេះគឺធ្លាក់ចុះ ១២ភាគរយ ពីសត្វភេទសមុទ្រចំនួន ៩៣២ និងសត្វភេទសមុទ្រប្រផេះចំនួន ៣.២៤៣ ក្នុងកំឡុងពេលស្ទង់មតិ ចុងក្រោយក្នុងឆ្នាំ ២០១៩ ដែលមានចំនួនសរុប ៤.១៧៥ ។
ថ្វីបើមានការធ្លាក់ចុះនេះក្តី ក៏អង្គការសប្បុរសធម៌ពិពណ៌នា Thames ថា ជាចំណុចក្តៅនៃប្រព័ន្ធអេកូឡូស៊ី ម្រាប់ប្រភេទសត្វភេទសមុទ្រទាំង២ ជាសត្វសាហាវកំពូលនៅទន្លេនេះ។ តួលេខនេះបង្ហាញពីការ ផ្លាស់ប្តូរដ៏អស្ចារ្យពីឆ្នាំ ១៩៥៧ នៅពេលទន្លេត្រូវបានបំពុល យ៉ាងខ្លាំងវាត្រូវបានប្រកាសថា ជាសារជីវសាស្ត្រដោយសារ មន្ទីរប្រវត្តិសាស្ត្រធម្មជាតិ។
អ្នកជីវវិទូសមុទ្រប្រើតួលេខ ចំនួនសត្វភេទសមុទ្រជាឧបករណ៍ វាស់ស្ទង់សុខភាពទន្លេដោយមាន ស្ថិរភាពបញ្ជាក់ពីគុណភាពទឹកល្អ និងស្តុកត្រីដែលអាចទុកចិត្តបាន។ សត្វភេទសមុទ្រស៊ីត្រី យ៉ាងច្រើននៅក្នុងទន្លេ ពីព្រោះតំបន់ Thames ជាកន្លែងដែលទន្លេជួបនឹង ទឹកសមុទ្រខាងជើង ហើយពេលខ្លះអាចត្រូវបាន គេឃើញកំពុងសំម្រាកនៅលើ ច្រាំងខ្សាច់ក្នុងតំបន់Thames ខាងក្រៅនៅពេលជំនោរទាប ៕
ដោយ៖ លី ភីលីព