តំណែងប្រធានក្រុមជាតំណែង មួយដែលសង្កត់ធ្ងន់លើសមត្ថភាពក្នុង ការដឹកនាំមិត្តរួមក្រុម ព្រមទាំងឥរិយាបថគំរូសម្រាប់ មិត្តរួមក្រុមផ្សេងទៀត។ ខាងក្រោមនេះ ជាកីឡាករល្បីៗមួយចំនួន ដែលត្រូវបានដកហូតតំណែងប្រធានក្រុម៖
John Terry៖ អតីតខ្សែការពារក្រុមជម្រើសជាតិ អង់គ្លេសរូបនេះ ត្រូវបានដកហូតតំណែងជាប្រធានក្រុមតោកំណាចកាលពីឆ្នាំ២០១០ ក្រោយមានរឿងអាស្រូវជាមួយមិត្តស្រីរបស់មិត្តរួមក្រុម។
Samuel Eto’o៖ អតីតខ្សែប្រយុទ្ធ Barcelona រូបនេះត្រូវបានដកហូតតំណែងជាប្រធានក្រុមជម្រើសជាតិកាមេរ៉ូន ដោយផ្ទេរទៅឲ្យខ្សែប្រយុទ្ធ Stephane M’Bia ក្រោយពីបង្ហាញទម្រង់លេងមិនសូវល្អកាលពី World Cup ឆ្នាំ២០១៤។ ភ្លាមៗនោះ Eto’o ក៏សម្រេចចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។
Neymar៖ ខ្សែប្រយុទ្ធ PSG រូបនេះត្រូវបានដកហូតតំណែង ជាប្រធានក្រុមជម្រើសជាតិប្រេស៊ីលទៅកាន់ ខ្សែការពារស្លាប Dani Alves អំឡុងព្រឹត្តិការណ៍ Copa America ឆ្នាំ២០១៩ ដោយសារតែមានបញ្ហាក្រៅទីលានមួយចំនួន។
Mauro Icardi៖ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ត្រូវបានដកហូតស្លាក ប្រធានក្រុម Inter Milan នៅក្នុងឆ្នាំ២០១៩នេះ ដោយសារតែមាន បញ្ហាជាមួយក្លឹបទាក់ទិននឹង រឿងកុងត្រារបស់គេ។ ក្រោយមក Icardi បានផ្ទេរទៅកាន់ PSG ក្នុងលក្ខខណ្ឌខ្ចីជើង៕
ប្រភព៖ news.sabay.com.kh