កីឡា

Liverpool ត្រៀមលុយ៨០លានផោន​ ដើម្បីផ្ទេរ Bellingham មកអង់គ្លេសវិញ

កីឡាករវ័យក្មេងឆ្នើម របស់ក្លឹប Borussia Dortmund ម្នាក់ដែលទើបតែបានផ្ទេរ ពីលីគអង់គ្លេស ទៅលេងបានមួយរដូវកាលនោះ ពេលនេះត្រូវបានគេជឿជាក់ថា នឹងក្លាយទៅជាគោលដៅអទិភាព របស់លោកគ្រូបង្វឹកក្លឹបហង្សក្រហម Liverpool ហើយ។

The Goal ហ៊ានអះអាងថា ក្លឹប Liverpool និងគ្រូបង្វឹកលោក Jurgen Klopp នឹងចាំបាច់ក្នុងចំណាយលុយ បំបែកឯកទក្តកម្មប្រមាណជា ៨០លានផោន ដើម្បីនាំយកកីឡាករ Jude Bellingham រូបនេះទៅអង់គ្លេសវិញ។

Daily Start ក៏បានចេញផ្សាយដូចគ្នាដែរថា កីឡាករខ្សែប្រយុទ្ធវ័យទើបតែ១៨ឆ្នាំរូបនេះគឺនឹងក្លាយជាកីឡាករ អទិភាពបំផុតរបស់ Liverpool នារដូវក្តៅក្រោយបន្ទាប់ពី បានឃើញទំរង់លេងដ៏អស្ចារ្យ របស់គាត់ជាមួយនឹង Dortmund កន្លងទៅនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top