បរទេស៖ បរទេស៖ និស្សិតនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន បានចាប់ផ្តើមវិលត្រឡប់ទៅរៀននៅសាកលវិទ្យាល័យវិញហើយ បន្ទាប់ពីពួកតាលីបង់ បានឡើងកាន់អំណាច ដោយឥលូវនេះ សិស្សស្ត្រីបានញែកចេញពីសិស្សប្រុស ដោយវាំងនន ឬក្តារ នៅកណ្តាលបន្ទប់។
យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អ្វីដែលកើតឡើងនៅក្នុងសាកលវិទ្យាល័យនិងសាលារៀននៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន នឹងត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធដោយមហាអំណាចបរទេសចំពោះសញ្ញានៃអ្វីដែលស្ត្រីមានសិទ្ធិនៅពេលឥឡូវនេះ ហើយពេលដែលចលនាសកម្មប្រយុទ្ធអ៊ីស្លាមបានវិលត្រឡប់មកទទួលខុសត្រូវវិញ។
រូបថតដែលត្រូវបានចែករំលែកដោយសាកលវិទ្យាល័យ Avicenna នៅទីក្រុងកាប៊ុល ហើយត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមបង្ហាញពីវាំងននពណ៌ប្រផេះ នៅចំកណ្តាលថ្នាក់រៀន ដោយមាននិស្សិតស្រីពាក់អាវវែង និងគ្របក្បាល ប៉ុន្តែមុខរបស់ពួកគេអាចមើលឃើញ។
បណ្តាប្រទេសលោកខាងលិចខ្លះបាននិយាយថា ជំនួយនិងការទទួលស្គាល់តាលីបង់នឹងអាស្រ័យលើរបៀបដែលពួកគេដឹកនាំប្រទេសនេះ រួមទាំងការប្រព្រឹត្តទៅលើក្មេងស្រីនិងស្ត្រីក្នុងប្រទេសនេះ។
នៅពេលដែលវាបានគ្រប់គ្រងចុងក្រោយពីឆ្នាំ ១៩៩៦-២០០១ ក្រុមនេះបានហាមឃាត់ក្មេងស្រីមិនឱ្យទៅសាលារៀន និងស្ត្រីពីសាកលវិទ្យាល័យ និងធ្វើការងារទៀតផង៕ប្រែសម្រួលៈ ណៃ តុលា