ព័ត៌មានអន្តរជាតិ

ឆេះពន្ធនាគារ ក្បែររដ្ឋធានីហ្សាកាតា ស្លាប់មនុស្សជាង ៤០នាក់ និងរបួសរាប់សិប នាក់

ហ្សាកាតា៖ ប្រភពព័ត៌មានពីមន្រ្តីប៉ូលីសម្នាក់បានឲ្យដឹងថា មនុស្ស ៤១ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួសនៅក្នុងអគ្គិភ័យដែលបានឆាបឆេះនៅពន្ធនាគារមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Tanggerang ជិតរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ។

អ្នកនាំពាក្យស្នងការជាន់ខ្ពស់ប៉ូលីសក្រុងហ្សាការតាលោក Yusri Yunus បានប្រាប់ទូរទស្សន៍មេត្រូថា អគ្គិភ័យនៅពន្ធនាគារបានកើតឡើងនៅម៉ោងប្រហែល ២ និង ២០ នាទីព្រឹកម៉ោងក្នុងស្រុក ហើយត្រូវបានពន្លត់ប្រហែលមួយម៉ោងក្រោយមកនៅប្លុក C2។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងទៀត ដោយសារតែអ្នករងរបួសធ្ងន់ធ្ងរមានចំនួនច្រើន នេញបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ៕ដោយ ឈូក បូរ៉ា

Most Popular

To Top