កីឡា

Sheffield ឡើង​លេខ​៦ ក្រោយ​​លេង​ស្មើ​គ្នា​ជាមួយ Man Utd ៣-៣

ក្លឹប​ Sheffield United បាន​រំកិល​មក​កាន់​លេង​លេខ​៦​ហើយ បន្ទាប់​ពី​ប្រកួត​ស្មើ​គ្នា​យ៉ាង​តានតឹង​ជាមួយ​ Manchester United ៣-៣ កាល​ពី​យប់​មិញ សប្ដាហ៍​​ទី​១៣​ពាន Premier League។

Sheffield ជា​អ្នក​បើក​ឆាក​​រក​គ្រាប់​បាន​មុន​ដោយ​កីឡាករ John Fleck មុន​ពេល John Lundstram ជា​អ្នក​ទាត់​បញ្ចូល​ទី​គ្រាប់​ទី​ពីរ។ យ៉ាងណា​នាទី​បន្តបន្ទាប់​ Man Utd បាន​វាយ​បក​បាន​៣​គ្រាប់​ផ្ទួន​ៗ​សម្រេច​ដោយ​កីឡាករ Brando Williams, Mason Greenwood និង Marcus Rashford។

លទ្ធផល​នាំ​មុខ ៣-២​នេះ បិសាច​ក្រហម​ស្ទើរ​តែ​ទទួល​បាន​៣​ពិន្ទុ​ទៅ​ហើយ តែ​ភ្លាត់​ចុង​ម៉ោង​នាទី​​៩០​បូក​ឲ្យ​ Sheffield រក​បាន​មួយ​គ្រាប់​វិញ​តាម​ស្មើ ៣-៣។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម​លោក  Ole Gunnar Solskjaer ស្ថិត​នៅ​លេខ​៩ ឯ Sheffield ឡើង​មក​លេខ​៦៕ ​

ប្រភព៖Sabay

Most Popular

To Top