ប្លែកៗ

អដ្ឋិធាតុ របស់គណ្ធិតសត្វ (ពពួកសត្វល្អិត)ប្រភេទថ្មី អាយុកាល ៥០០ លានឆ្នាំមុន រកឃើញនៅ Canadian Rockies

កាណាដា៖ ប្រភេទសត្វថ្មីដ៏ធំ ដែលត្រូវបានគេរកឃើញ នៅលើមានថ្មអាយុ ៥០០ លានឆ្នាំនៅ Canadian Rockies មានប្រវែងជិត០,៥ម៉ែត្រ ហើយអាចធ្វើឲ្យសត្វដទៃទៀតខ្លី ដែលភាគច្រើនមានទំហំប៉ុនម្រាមដៃ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ពពួកសត្វល្អិតហែលទឹកសមុទ្រ នៃសម័យ Cambrian របស់ផែនដី ដូច្នេះសត្វ Titanokorys gainesi ឈានដល់ប្រវែង០,៥ម៉ែត្រ នៅពេលប្រភេទសត្វភាគច្រើន មានទំហំប៉ុនម្រាមដៃ ពណ៌ផ្កាឈូកប៉ុណ្ណោះ។ ហ្វូស៊ីលនៃ Titanokorys ត្រូវបានគេរកឃើញនៅ Burgess Shale នៃឧទ្យានជាតិ Kootenay’s Marble Canyon ដោយអ្នកជំនាញខាងបុរាណវិទូ មកពីសារមន្ទីរ Royal Ontario ។

សត្វនេះមានភ្នែកចម្រុះពណ៌ ចំណែកមាត់មានធ្មេញស្រដៀង ទៅនឹងម្នាស់មួយដុំ ក្រញ៉ាំជើង២ និងដងខ្លួនដមានរាងសំប៉ែត សម្រាប់អ្នកហែលទឹក។ អ្នកស្រាវជ្រាវ និងអ្នកជំនាញខាងឆ្អឹងសត្វ លោក Jean-Bernard Caron នៃសារមន្ទីរ Royal Ontario បាននិយាយថា ទំហំរបស់សត្វនេះ ពិតជាគួរឲ្យខ្លាចណាស់។ នេះគឺជាសត្វមួយក្នុងចំណោមសត្វធំបំផុត ពីសម័យ Cambrian ដែលមិនធ្លាប់មាន។

អវយវៈរបស់ពួកគេនៅខាងមុខ មើលទៅដូចជារ៉ាកែតជាច្រើន ហើយវានឹងមានប្រសិទ្ធភាពខ្ពស់ ក្នុងការនាំយកអ្វីដែលពួកគេចាប់បាន នៅក្នុងឆ្អឹងខ្នងដ៏តូចរបស់ពួកគេឆ្ពោះទៅមាត់។ ក្តារខាងក្រោយធំអាចមានមុខងារ ដូចជាភ្ជួររាស់។
សត្វមានលក្ខណៈចម្លែកទាំងនេះ ពិតជាមានផលប៉ះពាល់យ៉ាងធំធេង ទៅលើប្រព័ន្ធអេកូឡូស៊ីសមុទ្រ Cambrian ។
សត្វ Titanokorys ជាកម្មសិទ្ធិរបស់ក្រុមគណ្ធិតសត្វ (ពពួកសត្វល្អិត) ដំបូងគេដែលមានឈ្មោះថា Radiodonts ជានិមិត្តសញ្ញាសំខាន់បំផុតគឺ Anomalocaris ជាសត្វសាហាវដែលអាចលូតលាស់ បានប្រវែងរហូតដល់ ១ ម៉ែត្រ៕ ដោយ៖លី ភីលីព

Most Popular

To Top