អាប់ឌីស អាបាបា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទ្វីបអាហ្វ្រិក បានកើនឡើងដល់.៩៩០.៣៣៧នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រ ។ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ ប្រចាំទ្វីបអាហ្វ្រិក ហៅកាត់ថា (Africa CDC) ។
មជ្ឈមណ្ឌល ដែលជាទីភ្នាក់ងារថែទាំសុខភាព ពិសេសរបស់សហព័ន្ធអាហ្វ្រិក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លងរាតត្បាត នៅទូទាំងទ្វីបចំនួន២០១.៩៧១នាក់ ។
មជ្ឈមណ្ឌល បានកត់សម្គាល់ឲ្យដឹងថា អ្នកជំងឺប្រមាណ៧.២៤១.១៦៩នាក់នៅទ្វីបអាហ្រ្វិក បានជាសះស្បើយពីជំងឺ ។
ទីភ្នាក់ងារ បានឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូង ម៉ារ៉ុក ទុយនេស៊ី លីប៊ី និងអេត្យូពី ក្នុងចំណោមប្រទេសដែលមានករណី ឆ្លងច្រើនបំផុតនៅក្នុងទ្វីបនេះ ។
គិតត្រឹមរសៀលថ្ងៃសុក្រ ប្រទេសអាហ្វ្រិកខាងត្បូង បានកត់ត្រា ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩នៅទ្វីបអាហ្វ្រិក ដែលមានចំនួន២.៨៤៣..០៤២នាក់ បន្ទាប់មកប្រទេស ម៉ារ៉ុក ចំនួន៨៩៦.៩១៣ករណី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា