បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ពលរដ្ឋអេស្បាញប្រមាណជា ២០០០នាក់ បាននាំគ្នាជន្លៀសខ្លួន ចេញពីផ្ទះសំបែងរបស់ខ្លួន នៅក្រោយពេលដែល គ្រោះធម្មជាតិភ្លើងឆេះព្រៃមួយ កំពុងរាលដាល នៅភាគខាងត្បូងនៃប្រទេស។
គិតមកដល់ពេលនេះ ក្រុមអ្នកពន្លត់អគ្គិសភ័យម្នាក់ហើយ ដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ឆេះព្រៃ ដែលបានកើតឡើង តាំងតែពីថ្ងៃពុធមួយនេះ ចេញពីទីតាំងរមណីយដ្ឋានដ៏ល្បី នៃទីក្រុង Estepona ។
រដ្ឋាភិបាលនៃប្រទេសអេស្បាញ ជាការឆ្លើតបបានធ្វើការដាក់ពង្រាយ កងកម្លាំងយោធាជាច្រើន ដើម្បីជួយដល់កិច្ចការងារពន្លត់អគ្គិសភ័យ និងជួយសង្គ្រោះនេះ។
ទីក្រុងចំនួន៦ កាលពីថ្ងៃអាទិត្យ ត្រូវបានគេជន្លៀសពលរដ្ឋ ចេញទៅដល់កន្លែងសុវត្ថិភាព ហើយភ្លើងផ្សែងអ័ព្ទ នៅតែត្រូវបានគេមើលឃើញ បន្តឆេះនៅឡើយ។
គួរឲ្យដឹងដែរថាមកដល់ពេលនេះ ភ្លើងឆេះព្រៃនេះបានបំផ្លិចបំផ្លាញ ផ្ទៃដីអស់ប្រមាណជា ៧៤០០ហិកតាមកហើយ៕ ប្រែសម្រួល៖ស៊ុនលី