បរទេស៖ ពួកតាលីបង់ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ស្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថាន អាចបន្តសិក្សា នៅសាកលវិទ្យាល័យបាន ប៉ុន្តែថ្នាក់រៀន នឹងត្រូចែកដាច់ដោយឡែក ហើយសម្លៀកបំពាក់បែបឥស្លាម គឺជាកាតព្វកិច្ចចាំបាច់ ។
សេចក្តីប្រកាសនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលក្រុមមន្ត្រីពួកតាលីបង់មួយរូប បាននិយាយថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតា បានធ្វើដំណើរមកដល់ រដ្ឋធានីអាហ្វហ្គានីស្ថាន គឺ ទីក្រុងកាប៊ុល ដែលជាភ្ញៀវ លំដាប់ខ្ពស់បំផុត ចាប់តាំងពីពួកតាលីបង់ ប្រកាសគណៈរដ្ឋមន្រ្តី បណ្ដោះអាសន្នមក ។
កាលពីព្រឹកថ្ងៃអាទិត្យ រដ្ឋមន្ត្រីអប់រំអាហ្វហ្គានីស្ថាន លោក Abdul Baqi Haqqani បានបង្ហាញនូវគោលនយោបាយថ្មី នៅក្នុងសន្និសីទកាសែតមួយ ហើយវាគឺត្រូវបានធ្វើឡើង ក្រោយរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីអ្នកគ្រប់គ្រងថ្មី របស់អាហ្វហ្គានីស្ថាន បានបង្កើតរដ្ឋាភិបាល មានសុទ្ធតែបុរសទាំងអស់ ។
គួរបញ្ជាក់ថា ពួកតាលីបង់ បានលើកឡើងថា ពួកគេបានធ្វើការផ្លាស់ប្តូរ រួមទាំងក្នុងឥរិយាបថ ចំពោះស្ត្រី ប៉ុន្តែស្ត្រីត្រូវបានហាមឃាត់ មិនឲ្យចូលរួមលេង កីឡា ហើយក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពួកតាលីបង់បានប្រើប្រាស់អំពើហិង្សា ទៅលអ្នកតវ៉ាជាស្ត្រី ដែលទាមទារសិទ្ធិស្មើភាព ៕ ប្រែសម្រួល៖ប៉ាង កុង