រដ្ឋវ៉ាស៊ីនតោន ៖ សំបុកឳម៉ាស់មួយផ្សេងទៀត ត្រូវបានគេរកឃើញនៅរដ្ឋវ៉ាស៊ីនតោន តែមួយថ្ងៃបន្ទាប់ពីមន្រ្តី បានដោត បំផ្លាញសំបុក សត្វយ៉ាងកាចសាហាវ ទីពីរនៅឆ្នាំ ២០២១ ដែលមានចម្ងាយតែប៉ុន្មានម៉ាយល៍ពីទីតាំង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រសួងកសិកម្ម នៃរដ្ឋវ៉ាស៊ីនតោន បាននិយាយថា ក្រុមមួយបានបំផ្លាញសំបុក កាលពីថ្ងៃសៅរ៍ នៅតំបន់ Whatcom County ភាគខាងជើងជិតទីក្រុង Blaine តាមបណ្តោយព្រំដែនប្រទេស កាណាដា ជាតំបន់តែមួយដែលសំបុកទីមួយ ត្រូវបានគេឃើញ និងកម្ទេចចោល ។
មន្រ្តីកំពុងធ្វើការលើផែនការ ដើម្បីលុបបំបាត់សំបុកទី ៣ ដោយសុវត្ថិភាពហើយគ្រោង នឹងចេញផ្សាយព័ត៌មានថ្មីៗ នៅសប្តាហ៍ក្រោយ ។
សត្វឳម៉ាស់អាស៊ីដំបូង គេនៅឆ្នាំ ២០២១ ត្រូវបានគេប្រទះឃើញនៅថ្ងៃទី ១១ ខែសីហាហើយមន្រ្តី បានរហ័សតាមរកសំបុក ហើយបំផ្លាញវានៅថ្ងៃទី ២៦ ខែសីហា។ ទោះយ៉ាងណាការ រកឃើញសំបុកទី៣បង្ហាញថា ការមើលឃើញដ៏កម្រអាចក្លាយជារឿង ធម្មតាក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ។
មន្រ្តីមិនទាន់បង្ហាញ ព័ត៌មាន លម្អិតអំពីសំបុកទី ៣ ដូចជាទំហំ និងទីតាំងពិតប្រាកដនោះទេ ប៉ុន្តែសំបុកពីមុន ៗ ត្រូវបានគេរកឃើញ នៅខាងក្នុង ដើមឈើងាប់ និង សំបុកមួយមានសត្វរាប់ រយរាប់ពាន់ក្បាល ចំណែកសំបុកផ្សេងទៀត ស្ថិតនៅចម្ងាយ២ឬ៣ម៉ាយពីគ្នា ៕ដោយ៖លី ភីលីព