ភ្នំពេញ៖ អស់រយៈពេលច្រើនឆ្នាំ ណាស់មកហើយ ដែលតារាសម្ដែងស្រី វីន លីឡា បានអវត្តមានពីលើកឆាកទូរទស្សន៍ ក៏ដូចជាការសម្ដែង នានាទាំងរឿងភាគ-ដុំ និង MV ជាដើម ។
ជាការពិតណាស់ ភាពស្ងប់ស្ងាត់ របស់តារាស្រីនិយមស្លៀកពាក់បញ្ចេញ សាច់ខ្ចីខាងលើនេះ ត្រូវបានគេកត់សម្គាល់ថា ក្រោយពេលមានជម្លោះហែកហួរ ជាមួយតារាស្រីដូចគ្នា គឺនាង បេនី យ៉ាំង កាលពីកំលុងឆ្នាំ ២០១៨ ហើយក្រោយមកនៅកំលុងដើមឆ្នាំ ២០១៩ មានរឿងអាស្រូវមួយ កើតឡើងទៅលើ វីន លីឡា នោះគឺនាងបានវាយបុរសម្នាក់បែកក្បាល នៅចំណុចហាងផឹកស៊ីមួយកន្លែង ក្នុងរាជធានីភ្នំពេញ ។
បន្ទាប់ពីនោះមក តារាស្រីមាននិស្ស័យតែ តួអង្គឱប ថើប ស្រើបស្រាល វីន លីឡា ក៏បានសម្ងំឈឹង ឃ្លាតកាយកាន់តែឆ្ងាយពីពិភពសិល្បៈ ពោលគឺបង្ហាញមុខ នៅតែលើបណ្ដាញ សង្គមហ្វេសប៊ុក និង អ៊ីនស្តាក្រាម ប៉ុណ្ណោះ ។ យ៉ាងណាមិញ បើទោះជាកាលពីឆ្នាំមុន នាងធ្លាប់បានប្រកាស វិលចូលសិល្បៈវិញ យ៉ាងណាក៏ដោយ ក៏មកទល់ពេលនេះ នៅតែមិនឃើញមានវត្តមាននាង នៅលើឆាកកម្មទូរទស្សន៍ ក៏ដូចជាការសម្ដែងដដែល ។
គួរ រំឭក ផង ដែរ ថា ស្រីស្រស់ លីឡា វីន បាន ចាប់ ផ្ដើម អាជីព សិល្បៈ កាល ពី អំឡុង កន្លះ ទសវត្សរ៍ មុន ក្រោម ការ ជ្រោម ជ្រែង ពី តារា ចម្រៀង ឯករាជ្យ លោក អេនឌី។ នាង ទទួល បាន ការ ចាប់ អារម្មណ៍ ខ្លាំង ពី រូប សម្រស់ និង ឈុត ឆាក រោលរាល ជាមួយ លោក អេនឌី ដែល ជា សិល្បករ មួយ រូប បាន ផ្ចុង ផ្ដើម ដឹក ដៃ តារា ស្រីៗ វ័យ ក្មេង ជា ច្រើន ឲ្យ ល្បី លើ វិថី សិល្បៈ ៕
ដោយ៖ ម៉ានី