កីឡា

ក្រុមកីឡាបាល់ទាត់ស្ប៉ាស្យាល់ កម្ពុជាចូលរួមការប្រកួតបាល់ទាត់ ស្ប៉ាស្យាល់អូឡាំពិកអនុតំបន់ មេគង្គលើកទី៩នៅឡាវ

ភ្នំពេញ៖គណៈ កម្មាធិការជាតិស្ប៉ាស្យាល់អូឡាំពិកកម្ពុជា នឹងបញ្ជូនក្រុមកីឡាបាល់ទាត់ស្ប៉ាស្យាល់មួយក្រុម ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ស្ប៉ាស្យាល់ អូឡាំពិក អនុតំបន់មេគង្គលើកទី៩ (9″ Mokong Football Tournament) នឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យឡាវ។

លោកចាប រតនា មន្រ្តីរបស់គណៈកម្មាធិការជាតិស្ប៉ាស្យាល់អូឡាំពិកកម្ពុជាបានប្រាប់ឲ្យដឹងថា ដោយទទួលបានការអញ្ជើញចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ របស់ស្ប៉ាស្យាល់អូឡាំពិតឡាវ ព្រមទាំងទទួលបានការអនុញ្ញាតពីលោកប្រធាននោះ កម្ពុជានឹងបញ្ជូនថ្នាក់ដឹកនាំប្រតិភូ គ្រូបង្វឹក កីឡាករ អ្នកមើលថែឲ្យចូលរួមការប្រកួតកីឡាបាល់ទាត់ស្ប៉ាស្យាល់អូឡាំពិកអនុតំបន់មេគង្គលើកទី៩ (9″ Mokong Football Tournament)។

លោកបានបន្តថា លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ និងប្រធានប្រតិភូដឹកនាំដោយ កីឡាករ៩នាក់ និងអ្នកមើលថែ១នាក់ ក្នុងកីឡាករ៥រូប និងគ្រូបង្វឹក ១ រូបមកពីខេត្តស្វាយរៀង កីឡាករ ២ រូប មកពីខេត្តបាត់ដំបង និង២រូបពីខេត្តតាកែវ៕

ដោយ៖លី ភីលីព

Most Popular

To Top