បច្ចេកវិទ្យា

Apple Watch Series 7 អេក្រង់ធំជាងមុន ២០% និងតម្លៃ ៣៩៩ ដុល្លារត្រូវដាក់បង្ហាញ ក្នុងព្រឹត្តិការណ៍ ផលិតផលប្រចាំឆ្នាំ របស់ក្រុមហ៊ុន


ដោយ៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានបង្ហាញវត្តមានរបស់ Apple Watch Series 7 ថ្មីក្នុងព្រឹត្តិការណ៍ផលិតផល ប្រចាំឆ្នាំរបស់ខ្លួនកាលពីយប់ថ្ងៃអង្គារត្រូវបាន ធ្វើឡើងតាមអ៊ីនធើណេតសម្រាប់ឆ្នាំទី ២ ជាប់ៗគ្នាដោយសារតែការរីករាលដាល នៃមេរោគឆ្លងនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

នាឡិកានេះថ្វីត្បិតតែមានលក្ខណៈពិសេសថ្មីៗក៏ដោយក៏មានការផ្លាស់ប្តូរ រូបរាងថ្មីពីជំនាន់មុនដែលមានក្តារតូចនៅជុំវិញមុខធ្វើឲ្យមានអេក្រង់ជិត និងធំជាង Series 6 ចំនួន ២០ ភាគរយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានអួតថា ឧបករណ៍នេះគឺជា Apple Watch មានភាពរឹងមាំបំផុតដែលមិនធ្លាប់មានជាមួយនឹងគ្រីស្តាល់ផ្នែកខាងមុខធន់ជាងមុន។

នេះបើយោងតាម Apple ថា Series 7 ក៏ជាលើកដំបូងដែលរួមបញ្ចូល IP6X សម្រាប់ភាពធន់នឹងធូលី និងរក្សាចំណាត់ថ្នាក់ធន់នឹងទឹក WR50 ។ Apple Watch Series 7 ចាប់ផ្តើមពី ៣៩៩ ដុល្លារហើយនឹងអាចរកបាន នៅរដូវស្លឹកឈើជ្រុះ។

លោក Jeff Williams ប្រធានផ្នែកប្រតិបត្តិការរបស់ Apple បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា Apple Watch Series 7 ផ្តល់នូវការកែលម្អគួរឲ្យកត់សម្គាល់ពីអេក្រង់ធំបំផុត និងទំនើបបំផុតរបស់យើង ដើម្បីបង្កើនភាពធន់និងសាកថ្មលឿនជាងមុនធ្វើឲ្យនាឡិកាវៃឆ្លាតល្អបំផុតរបស់ពិភពលោកល្អជាងពេលមុន ៗ ។

ដំណើរការដោយ watchOS 8 Apple Watch នាំមកនូវសមត្ថភាពថ្មីៗ ដែលមានប្រយោជន៍ដើម្បីជួយ អតិថិជនរក្សាទំនាក់ទំនង តាមដានសកម្មភាព ការហាត់ប្រាណ យល់ដឹងកាន់តែច្បាស់អំពីសុខភាព និងសុខភាពទូទៅរបស់ពួកគេ៕Apple

Most Popular

To Top